ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អាជីវករ​បាន​លុង រិះគន់​ក្រុមហ៊ុន​លោក ជា គួ​ង ដើរ​យកតែ​លុយ ទុក​សំរាម​ស្អុយ​ពេញ​ផ្សារ​

អាជីវករ​បាន​លុង រិះគន់​ក្រុមហ៊ុន​លោក ជា គួ​ង ដើរ​យកតែ​លុយ ទុក​សំរាម​ស្អុយ​ពេញ​ផ្សារ​

​ភ្នំពេញ ៖ ក្លិន​អសោច​ពេញ​ផ្សារ​បាន​លុង​ស្ទើរតែ​មិនមាន​អ្នក​ហ៊ាន​ចូល​ផ្សារ​ទៅហើយ ដោយសារ​គំនរ​សំរាម​ជាច្រើន​គរ​ដូច​ភ្នំ បែរជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ធ្វើ​មិនដឹងមិនឮ ដើរទារ​តែ​លុយ​ពី​អាជីវករ​។ ទង្វើ​គ្មាន​ទំនួល​ខុសត្រូវ របស់​ក្រុមហ៊ុន​ដឹកជញ្ជូន សំរាម របស់លោក ជា គួ​ង បាន​នាំ​ឲ្យ​អាជីវករ​ខឹងសម្បា​ខ្លាំង រហូត​ធ្វើលិខិត​ប្តឹងទៅ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី ស្វែងរក​កិច្ច​អន្តរា គម​ន៍​។​

 
​លោក អួ​ង ម៉េង​គឹ​ង អាជីវករ​លក់ដូរ​ខោអាវ​នៅក្នុង​ផ្សារ​បាន​លុង ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ប្រាប់​ឲ្យ​ដឹង​ព្រឹក​ថ្ងៃទី​០៨ ខែមករា ថា សំរាម​នៅក្រៅ​បរិវេណ​ផ្សារ​បាន​លុង​ត្រូវបាន​ក្រុមអាជីវករ​គរ​ចោលរ យៈ​ពេល ៣-៤​ថ្ងៃ​ហើយ មិនឃើញ​មាន​រថយន្ត​ចូលមក​ដឹក​នោះឡើយ​។ ឥឡូវ​គំនរ​សំរាម​បានគរ​ដូច​ភ្នំ ហើយ​មាន​ក្លិនស្អុយ​ខ្លាំង ថែមទៀត​។​

 
​លោក​បាន​បន្តថា រូបគាត់ ក៏ដូចជា​អាជីវករ​ដទៃទៀត បាននាំគ្នា​ពាក់​ម៉ាស់​បិទ​ច្រមុះ​បិទមាត់ ដោយសារ​មិនអាច​ទ្រាំ​ជា មួយ​ក្លិនស្អុយ​។ អាជីវករ​រូបនេះ ក៏បាន​រអ៊ូរទាំ​ផងដែរ​ថា ព្រោះតែ​ក្លិនស្អុយ​ចេញពី​គំនរ​សំរាម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មិនសូវ មាន​ប្រជាពលរដ្ឋ​ចូល​ផ្សារ​ឡើយ​។​

 
​បើទោះបីជា​សំរាម​មិន​ព្រម​ដឹក​ចេញ​យ៉ាងណាក្តី តែ​ក្រុម​ហ៊ុ​ក​ដឹកជញ្ជូន​សំរាម​នេះ មិនបាន​បញ្ឈប់​ការដើរ​យកលុយ​ឡើយ គឺ​នៅ បន្ត​យកលុយ​ពី​អាជីវករ​ជា​រៀង​ថ្ងៃ​ក្នុង​មួយ​តូប ៥០០​រៀល ដែល​តម្លៃ​នេះ ក៏​ជា​តម្លៃ​លើសពី​សៀវភៅ​បន្ទុក​ផងដែរ​។​
​លោក អួ​ង ម៉េង​គឹ​ង បាន​ថ្លែង​យ៉ាង​ដូច្នេះ «​ខ្ញុំ​សូម​លោក ជា គួ​ង មក​ដឹក​សំរាម​ចេញទៅ​ផង ម៉ូយ​ចង់​រត់​ចេញពី​ផ្សារ​អស់ហើយ​។ កុំ គិត​ដើរទារ​តែ​លុយ​ការងារ​គ្មាន​ទំនួល​ខុសត្រូវ​នោះ បើ​ធ្វើ​មិនកើត​ឲ្យ​អ្នកដទៃ​គេ​ធ្វើ​ម្តង​»​។​

 
​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ លោក ជាម សុផាត ប្រធាន​ផ្សារ​បាន​លុង បាន​ឲ្យ​ដឹងថា លោក បាន​បង់ ថ្លៃ​ដឹក​សំរាម​ជូន​ក្រុមហ៊ុន​ចំនួន ៣​លាន​រៀល​ជា​រៀងរាល់ខែ ហើយ​ការមិន​ចូល​ដឹក​សំរាម​របស់​ក្រុមហ៊ុន លោក​ក៏​មិនទាន់​ដឹងថា មាន​បញ្ហា​អ្វី​នោះដែរ ។ បើតាម​លោក ជាម សុផាត បាន​អះអាងថា លោក​បាន​ទាក់ទង​ក្រុមហ៊ុន​រួចហើយ តែ​ក្រុមហ៊ុន​ឆ្លើយថា រថ យន្ត​ខូច​។​

 
​ក្រុមអាជីវករ បាន​លើកឡើងថា ហេតុផល​របស់លោក ជា គួ​ង ប្រធាន​ក្រុមហ៊ុន​ដឹកជញ្ជូន​សំរាម មិន​សម​ហេតុផល​ឡើយ ហើយ វា​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ​។ ក្រុមហ៊ុន ដែល​រកស៊ី​ដឹក​សំរាម​នៅ​ទូទាំង​ក្រុង​បាន​លុង​មួយ​នេះ មិន​មែនមាន​រថយន្ត​តែមួយ​នោះទេ គឺមាន​រថយន្ត​រហូត​ដល់​ទៅ ៥​គ្រឿង​ឯណោះ​។ តើ​រថយន្ត​ទាំង ៥​គ្រឿង​នេះ ត្រូវ​ខូច​ទាំងអស់​ឬ​? ។​

 
​បើតាម​ក្រុមអាជីវករ​ក្នុង​ផ្សារ​បាន​លុង​បាន​ឲ្យ​ដឹងថា ភាព​ព្រងើយកន្តើយ​របស់​ក្រុមហ៊ុន​លោក ជា គង ក្នុងការ​ដឹកជញ្ជូន​សំរាម​នេះ វា​មិនមែនជា​លើកទីមួយ​ឡើយ គឺ​បាន​កើតមាន​ជា​ច្រើនដង​មកហើយ​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ​។ ភាព​ព្រងើយកន្តើយ​នេះ ដោយ សារ​តែ​លោក ជា គួ​ង អាង​ថា ខ្លួន​ត្រូវដង​ត្រូវផ្លែ​ជាមួយ​អភិបាលក្រុង​បាន​លុង លោក អ៊ុក សំអុល ដូច្នេះ​បើទោះបី​លោក​មាន​ភាព ចន្លោះប្រហោង​ក្នុង​រឿង​ដឹកជញ្ជូន​សំរាម​នេះ ក៏​គ្មាន​នរណា​ហ៊ាន​ថា​អី​ឲ្យ​លោក​នោះដែរ​។​

 
​ទាក់ទង​បញ្ហា​ខាងលើ​អង្គភាព​យើង​បាន​ព្យាយាម​ទាក់​ទៅ​លោក​អភិបាលក្រុង​បាន​លុង អ៊ុក សំអុល និង​លោក ជា គួ​ង ផងដែរ តែ​មិន​ទូរស័ព្ទ មិនមាន​អ្នកទទួល​។​

 
​លោក ជូ សុភ​ក្ត្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី បាន​ប្រាប់ថា លោក​បានទទួល​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជីវក​រហើយ​នៅ​ព្រឹក ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៦​នេះ ហើយ​លោក​កំពុង​ទាក់ទង​ទៅ​អាជ្ញាធរ​ក្រុង​បាន​លុង ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ​ផងដែរ​។​

 
​លោក ជូ សុភ​ក្ត្រ ក៏បាន​រិះគន់​ទៅលើ​ក្រុមហ៊ុន​ទទួល​ម៉ៅការ​ប្រមូល​សំរាម​របស់លោក ជា គួ​ង ផងដែរ​ថា ហាក់​មាន​ភាព​រឹងទទឹង និង​លំបាក​និយាយ​គ្នា​ក្នុង​រឿង​ប្រមូល​សំរាម​នេះ​៕sfdssx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya