ភ្នំពេញ៖ កាលពីថ្ងៃទី១១ កញ្ញានេះ បានយាងត្រឡប់ មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយពេលព្រះអង្គ បានយាងចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅពិនិត្យព្រះរាជ សុខភាព នៅប្រទេសចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ កន្លងទៅ។
ក្នុងពិធីទទួលព្រះរាជដំណើររបស់អង្គព្រះមហាក្សត្រ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ គេសង្កេតឃើញមានវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា,សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ រួមជាមួយ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូប។ ដោយឡែកនៅក្នុងនោះក៏គេឃើញ វត្តមានលោក សម រង្ស៊ី ប្រធាន
គណបក្សសង្គ្រោះជាតិ, លោក កឹម សុខា អនុប្រធានគណបក្ស និងសមាជិករបស់ គណបក្សនេះជាច្រើន រូបទៀតផងដែរ។
នៅក្នុងព្រះរាជដំណើរយាងមកដល់មាតុភូមិនេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រះភិរុណ បានបអង្អុរចុះយ៉ាងខ្លាំង។ ទាំងសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី ព្រមទាំងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងសមាជិកគណបក្សសង្គ្រោះជាតិ បានឈរទទួលព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះវររាជមាតា ក្រោមដំណក់ទឹកភ្លៀង
យ៉ាងត្រជាក់ត្រជុំ។ ទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី មិនបានឈរនៅក្បែរគ្នានោះទេ៕
» Breaking News, ព័ត៌មានជាតិ » ព្រះមហាក្សត្រ យាងដល់ កម្ពុជាវិញហើយ