ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ឡាន​ស្រា​បៀរ​លី​អូ​ជាប់​ហ្គែ​រ​គេច​ម៉ូតូ​នៅ​ពីមុខ​ធ្លាក់​ស្រែ សំណាង​មនុស្ស​រងរបួស​ស្រាល​ ​

ឡាន​ស្រា​បៀរ​លី​អូ​ជាប់​ហ្គែ​រ​គេច​ម៉ូតូ​នៅ​ពីមុខ​ធ្លាក់​ស្រែ សំណាង​មនុស្ស​រងរបួស​ស្រាល​ ​

ខេត្ត​ស្វាយរៀង​៖ អ្នកបើកបរ​និង​ព្រូ​ភ័យ​និង​ប្រលឹង​ចុងសក់​ខណៈ​ដែល​រថ​យន្ត​ជាប់​ហ្គែ​រហើ​យមាន​ឧបសគ្គ​ដោយ​មាន​ម៉ូតូ​នៅ​ពីមុខ​ហើយ​ក៏​សំរេចចិត្ត​បួង​ចង្កូត​មក​ខាងស្ដាំ​ដៃ​ធ្លាក់​ស្រែ​បណ្ដាល​អោយ​ស្រា​បៀរ​រាប់រយ​កេស​ចាក់​ខ្ចាយ​ពាសពេញ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៨​ខែ​មករា​ឆ្នាំ​២០១៦​ស្ថិត​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ក្នុងភូមិ​ថ្ម​សរ​ឃុំ​-​ស្រុក​ស្វាយជ្រំ​សំណាង​មនុស្ស​រងរបួស​ស្រាល​។​
​យោង​តាម​បុរស​ជា​អ្នកបើកបរ​រថយន្ត​មិន​បាន​ប្រាប់​ឈ្មោះ​បាន​អោយដឹងថា​មុនពេល​កើតហេតុ​គាត់​និង​ព្រូ​ម្នាក់​ទៀត​បាន​ធ្វើដំណើរ​ពី​កើត​មក​លិច​ដើម្បី​ចែកចាយ​សា​បៀរ​លី​អូ​អោយ​អតិថិជន​ដោយ​រថយន្ត​មួយ​គ្រឿង​ពណ៏​ទឹកក្រូច​លាយសរ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២F៦០៤១​ខ​ណះ​បើក​មកដល់​ចំណុច​ខាងលើ​ស្រាប់តែ​រថយន្ត​បាន​ជាប់​ហ្គែ​រ​ណាមួយ​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​នៅ​ពីមុខ​ទើប​ធ្វើអោយ​គាត់​សំរេចចិត្ត​បួង​ចង្កូត​មក​ខាងស្ដាំ​ដៃ​ជិះ​ធ្លាក់​ស្រែ​ក្រឡាប់​តែម្ដង​។​
​ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​ក៏​បាន​នាំគ្នា​ជូ​យ​សង្គ្រោះ​និង​ទាញ​មនុស្ស​ក្នុង​កាប៊ីន​ទាំង​២​នាក់​ដែល​ជាប់​ក្នុង​រថយន្ត​នោះ​ចេញ​ប៉ុន្តែ​មិន​បណ្ដាល​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្វី​នោះ​ទេ​។​
​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​នេះ​សំណាង​ហើយ​ដោយ​នៅ​កន្លែងកើតហេតុ​មាន​ទី​វាលស្រែ​ធំ​មិន​មាន​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាជន​ស្នាក់នៅ​កុំ​អី​មិនដឹង​មាន​មនុស្ស​គ្រោះថ្នាក់​និង​ខូចខាត​ទ្រព្យសម្បត្តិ​ជាក់​ជាពុំខាន​។​
​ប្រមាណ​ជា​កន្លះ​ម៉ោង​ក៏​មាន​រថយន្ត​របស់​ក្រុមហ៊ុន​មក​សាង​ស្រា​បៀ​រលី​អូ​ជាច្រើន​រយ​កេស​ចេញ​ខ​ណះ​ដែល​មិន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​មក​អន្តរា​គម​ន៏​ព្រោះ​មិន​បាន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សា​ធារ​ណះ​និង​អ្នកដទៃ​អ្វី​នោះទេ​៕
10623110_1547601622230144_6919905754211410542_n 10623110_1547601625563477_822724475530330167_n 12509562_1547601595563480_86683733459695043_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya