ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » នគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ​ឃាត់ខ្លួន​សង្ស័យ​ម្នាក់ ពីបទ​ឆបោក​ម៉ូតូ​មិត្តភក្តិ

នគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ​ឃាត់ខ្លួន​សង្ស័យ​ម្នាក់ ពីបទ​ឆបោក​ម៉ូតូ​មិត្តភក្តិ

​ភ្នំពេញ ៖ ជន​ឆបោក​ត្រូវបាន​មិត្តភក្តិ​រកឃើញ​ឃាត់ខ្លួន ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ កាលពី​វេលា​ម៉ោង​០៥​និង​០០​នាទី ព្រឹក​ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៦​នៅ​ចំណុច​ទល់មុខ ផ្ទះសំណាក់​៨៧F ដែលមាន​យីហោ​ឈ្មោះ​ថៃ​នួន ផ្លូវ​សុទ្ធា​រស់ ក្រុម​៣៨ ភូមិ​៧ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

 
​សង្ស័យ​ឈ្មោះ​សំរិត មេសា អាយុ​២៥​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ រីឯ​ជនរងគ្រោះ​ឈ្មោះ​ប៉ាច សា​រ៉ា​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ ផ្ទះ​លេខ​៤៦២E១ ផ្លូវ​មុន្នី​វង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ជើងព្រៃ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រមទាំង​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​សង់​ឌ្រី​ម C១២៥​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​១FF.៣៩៨៤ ។​

 
​យោងតាម​ពាក្យបណ្ដឹង របស់​ជនរងគ្រោះ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ ២០១៥​ជនរងគ្រោះ បាន​ឌុប​ជនសង្ស័យ​ទៅ​ម្ដុំ​ផ្លូវ​រថភ្លើង នា​ទឹកដី​ខណ្ឌឫស្សីកែវ ក៍​ត្រូវ​ជនជាប់សង្ស័យ​ខ្ចី​ម៉ូតូ​រួច​រត់​គេចខ្លួនបាត់ រហូតមកដល់​ព្រឹក​ថ្ងៃទី​០៨ ខែ មករា ឆ្នាំ​២០១៦​ត្រូវបាន​ជនរងគ្រោះ​ប្រទះឃើញ ឈរ​មុខផ្ទះ​សំណាក់​ថៃ​នួន ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ក៍​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ ដើម្បី​សាកសួរ​តែម្ដងទៅ​។​

 
​បច្ចុប្បន្ន​ជន​ឆបោក​ម៉ូតូ​ពី​មិត្តភក្តិ បាននិងកំពុង​បន្ត​ការសាកសួរ​នៅ​ប៉ុស្ដិ៍​ទួល​សង្កែ និង​បន្ត​និតិ​វិធី ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​ចាត់ការ​តាមច្បាប់​៕sfdss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya