ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » នារី​ម្នាក់​បាន​ធ្លាក់​ពីលើ​អគារ​សំណង់​កម្ពស់​៦​ជាន់ នៅ​សង្កាត់​ទឹកថ្លា​ ​

នារី​ម្នាក់​បាន​ធ្លាក់​ពីលើ​អគារ​សំណង់​កម្ពស់​៦​ជាន់ នៅ​សង្កាត់​ទឹកថ្លា​ ​

ភ្នំពេញ​៖​នារី​ម្នាក់​បាន​ធ្លាក់​ពីលើ​អាគារ​សំណង់​មួយ​កន្លែង​ខណៈពេល​កំពុង​ធ្វើការ​សែង​កំបោរ​ទៅអោយ​ជាង​ស្រាប់តែ​រអិល​ធ្លាក់​ពី​កំពស់​ជាន់​ទី​៦​។​
​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៦ ស្ថិត​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ​ស​ហព​ន្ធ័​រុស្សី ភូមិ​ចុង​ថ្នល់​ខាងលិច ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​ប្រភព​ព័ត៌មាន​ពី​បងប្អូន​នារី​រងគ្រោះ​បាន​ប្រាប់​អោយដឹងថា​នារី​រងគ្រោះ​ខាងលើ​ឈ្មោះ​យន់ ស្រី​ស្រស់ ភេទ​ស្រី​អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​កន្លែង​ការដ្ឋាន​សំណង់​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​អង្គ​ស ស្រុក​មេសាង ខេត្ត​ព្រៃវែង​។​
​ប្រភព​ព័ត៌មាន​បន្តបាន​ប្រាប់​អោយដឹង​ទៀត​ថា​នៅ​មុនពេល​កើតហេតុ​នារី​រងគ្រោះ​បាន​ឡើង​ទៅលើ​ការដ្ឋាន​សំណង់​ជាន់​ទី​៦​លាយ​កំបោរ​យកទៅអោយ​ជាង​បៀ​ករៀប​ឥដ្ឋ​លុះដល់​វេលា​កើតហេតុ​ខាង​លើ​នារី​រងគ្រោះ​បាន​យក​ឈើ​មក​សែង​កំបោរ​ជាមួយ​នារី​ម្នាក់ទៀត ខណៈ​ពេល​សែង​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​រអិល​ផ្ងាក​ទៅក្រោយ​បណ្តាលអោយ​ធ្លាក់​ពី​កំពស់​ជាន់​ទី​៦​មកដល់​ដី​ត្រូវបាន​ក្រុម​ការងារ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​នៅ​មន្ទី​ពេទ្យ​ព្រះកុសមៈ ចំនែក​នារី​ម្នាក់​ទៀត​ដែល​សែង​ជាមួយ​នារី​រងគ្រោះ​បាន​ស្រ​វ៉ា​តោង​ចំរឹង​បង្អួច​ជាប់​មិន​បណ្តាល​អោយ​មាន​របួស​ទេ​។​
​បច្ចុប្បន្ន​នារី​រងគ្រោះ​កំពុង​សង្គ្រោះបន្ទាន់​នៅ​ក្នុង​មន្ទី​ពេទ្យ​ព្រះកុសមៈ​រហូតមកដ​ល់​ពេល​នេះ​នារី​រងគ្រោះ​មិនទាន់​ដឹងខ្លួន​នៅឡើយ​ទេ​៕

12400837_457240374461058_4148189960536838833_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya