ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​‬ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​‬ ​

ត្បូងឃ្មុំ​៖ ជនសង្ស័យ ២ នាក់​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ដោយ​ក្នុង​នោះ​ដកហូត​បាន​ថ្នាំញៀន​ក្រាម​ស ថ្លា ចំនួន ១១​កញ្ចប់ តូច និង ១ កញ្ចប់ ធំ និង សំភារៈ សម្រាប់​សេព​គ្រឿងញៀន មួយចំនួន ព្រមទាំង​ដកហូត​ម៉ូតូ ម៉ាក​អិច​សន្ធើ ពណ៌​ស លាយ​ខៀវ​មួយគ្រឿង​ផង​ដែរ ។​
​ការចុះ​បង្ក្រាប​នេះ​បាន ធ្វើឡើង​កាលពី វេលា​ម៉ោង ៩ និង​៤០ នាទី​យប់ ថ្ងៃទី ៧ ខែ​មករា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ផ្លូវលំ​ក្នុង​ភូមិសាស្ត្រ​ភូមិ​ម្កាក់ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​
​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ បានអោយដឹង​ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន ទី​១ ឈ្មោះ មិន សុ​ត ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រធាតុ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ និង​ឈ្មោះ ជី​ម ចូច ភេទ​ប្រុស អាយុ ២៣ ឆ្នាំ នៅ​ភូមិ​ជើង​អង ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ។​
​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការនគរបាល​ស្រុក​ពញាក្រែក​ដើម្បី​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិ វិធី ៕

12400850_1672704126345090_8632414848300922073_n 12507283_1672703893011780_3537746930879444535_n 12523028_1672704129678423_4776594587443623035_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya