ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាតករ​សម្លាប់​១​គ្រួសារ នៅ​ខេត្ត​ព្រះសីហនុ ដោយសារ​មាន់​១​ក្បាល​

ឃាតករ​សម្លាប់​១​គ្រួសារ នៅ​ខេត្ត​ព្រះសីហនុ ដោយសារ​មាន់​១​ក្បាល​

​ព្រះសីហនុ ៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ថ្លែង​ឲ្យ​ដឹង ថា ជនដៃដល់​ដែល​កាប់សម្លាប់​ជនរងគ្រោះ មួយ​គ្រួសារ​មាន​គ្នា ៧​នាក់ បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​ជា​ម្តាយ និង​កូនស្រី​អាយុ​១៣​ឆ្នាំ នៅ​តំបន់​ក្បាលឆាយ ខេត្ត​ព្រះសីហនុ គឺ​ដោយសារតែ​ជម្លោះ​សត្វ​មាន់​មួយ​ក្បាល​តែប៉ុណ្ណោះ​។​

 
​ការ​ថ្លែងប្រាប់​ឲ្យ​ដឹង​ខាងលើនេះ ធ្វើឡើង​នៅក្នុង​ស​ន្និសិទ​កាសែត​នា​ព្រឹក​ថ្ងៃទី​០៨ ខែមករា​នេះ បង្ហាញមុខ​ឃាតក​ដែល​ទើបនឹង​ចាប់បាន​កាលពី​ម្សិលមិញ​។

 
​សម្រាប់​ករណី​ឃាត​កម្មនេះ ត្រូវបាន​លោកស្នងការ​ប្រាប់ថា ជា​រឿង​គំនុំ​ខឹង​ជេរ​រឿង​ជម្លោះ​សត្វ​មាន់​មួយ​ក្បាល នៅផ្ទះ​ជិតខាង​គ្នា​, ហើយ​ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធនាគារ និង​ធ្លាប់​ប្រព្រឹត្ត​បទល្មើស ជាច្រើន​ផងដែរ នាពេល​កន្លងទៅ​។ សូមបញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០១:៣០​នាទី​យប់ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ កើតឡើង​នៅ​ភូមិ​១ សង្កាត់​១ ខេត្ត​ក្រុងព្រះសីហនុ ខណ​:​ប្តី និង​ជា​ឪពុក​ចេញទៅ​នេសាទ​បាត់​។​

 
​មុនពេល​កើតហេតុ​ជនសង្ស័យ និង​ប្រពន្ធ​កូន​របស់ខ្លួន មក​រស់នៅ​តំបន់​ក្បាលឆាយ​ជាមួយ​ស្ត្រី​កាន់សាសនា​គ្រឹ​ស្ត​ម្នាក់ នៅក្បែរ​ផ្ទះ​ជនរងគ្រោះ ។ ដោយ​មុនពេល​កើតហេតុ​២​ថ្ងៃ ជនសង្ស័យ​បាន​ចាប់​មាន់​មួយ​ក្បាល​ធ្វើ​ម្ហូប​ស្រាប់តែ ជនរងគ្រោះ​បាន​ចោទថា ជនសង្ស័យ​ចាប់ និង​លួច​មាន់​របស់ខ្លួន រហូត​ជេរ​បញ្ចោ មិន​ឈប់ឈរ​បើទោះបី ជនសង្ស័យ​អះអាងថា ជាមាន់​របស់​ស្ត្រី​ដែល​ខ្លួន​រស់នៅ​ជាមួយ​ក៏ដោយ​នោះ​។ ដោយសារតែ​ខឹង​ខាង​ជនរងគ្រោះ​នៅតែ​ចោទ និង​ជេរ​ហើយ​ជេរ​ទៀត ទើប​ជននេះ​បាន​យក​ពូថៅ​មក​កាប់​ជនរងគ្រោះ​ដល់ផ្ទះ​ប៉ង​សម្លាប់​មួយ​ពូជ បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​ជា​ម្តាយ និង​កូនស្រី​អាយុ​១៣ ខណ​:៥​នាក់​ទៀត រងរបួស​ធ្ងន់​។​

 
​សូមបញ្ជាក់ថា ជនដៃដល់​ដែល​កាប់សម្លាប់​ជនរងគ្រោះ​មួយ​គ្រួសារ​មាន​គ្នា​៧​នាក់ បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​ជា​ម្តាយ និង​កូនស្រី​អាយុ​១៣​ឆ្នាំ នៅ​តំបន់​ក្បាលឆាយ នោះ​ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន បាន​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ស្រុក​មុខកំពូល​ខេត្តកណ្តាល​៕dfs fd sds

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya