ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ប៉ុន ប៊ុន​ឈាន ល្បី​ខាង​ពូកែ​ពុករលួយ ​

លោក ប៉ុន ប៊ុន​ឈាន ល្បី​ខាង​ពូកែ​ពុករលួយ ​

ភ្នំពេញ​៖ លោក ប៉ុន ប៊ុន​ឈាន មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឈរជើង​នៅក្នុង​ខេត្តតាកែវ កំពុង​ត្រូវបាន ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្ត​តាកែវ រិះគន់ថា ប្រើ​អំណាច​ជំរិត​យក​លុយ​ពី ពួកគាត់​ស្រេច​តែ​អំពើ​ចិត្ត ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​
​ប្រភព​ពី​ឈ្មួញ និង​អាជីវករ​នាំចូល​ទំនិញ​ពី​ប្រទេស វៀតណាម​តាម​ច្រក​ភ្នំ​ដិន និង​ច្រក​កំពង់​ក្រសាំង​បានឲ្យដឹងថា ទោះបី​ទំនិញ​ពួកគាត់​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ ពេល​នាំ​ចូល​តាម​ច្រកព្រំដែន យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ដែល​ឈរជើង​ក្នុង​ខេត្ត​តាកែវ​នោះទេ ។​
ប្រភព​ព័ត៌មាន​បានឲ្យដឹងថា លោក ប៉ុន ប៊ុន​ឈាន បាន​ប្រើប្រាស់ លិខិត​បេសកកម្ម​ដែល​ចេញ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ប្រមូល​លុយ​ពី​រថយន្ត​ដឹកជញ្ជូន ទំនិញ​ឆ្លង កាត់​ខេត្តតាកែវ យ៉ាង​រលូន​បំផុត​។ ក្នុង​នោះ​កន្លង​ត្រួតពិនិត្យ​របស់​នគរបាល​ក្រសួងមហាផ្ទៃ នៅក្នុង​ក្រុង​ដូន​កែវ គឺ​មិន​ខុស​ពី​កុងត្រូលជជុះ​នោះទេ ហើយ​សូម្បីតែ​រថយន្ត​ដឹក​កសិផល​របស់​ប្រជាពលរដ្ឋ ក៏​ត្រូវ​បង់លុយ​ឲ្យ លោក ប៉ុន ប៊ុន​ឈាន និង​បក្ខពួក​ដែរ​។​
ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្ត​តាកែវ ចូល​មក​រាជធានី​ភ្នំពេញ និង​យក​ទៅ​ចែកចាយ​តាម បណ្តា​ខេត្ត​នានា បាន​អំពាវនាវ​ឲ្យ​លោក ចាន់ វាន់​ធឿន ប្រធាន​នាយកដ្ឋាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ត្រួតពិនិត្យ​សកម្មភាព​មិន​ប្រក្រតីរ​បស់ លោក ប៉ុន ប៊ុន​ឈាន និង​បក្ខពួក​ជាបន្ទាន់​។ ដោយហេតុ​ថា លោក ប៉ុន ប៊ុន​ឈាន មិន​អនុវត្តន៍​ឲ្យ​ត្រឹមត្រូវ​តាម​តួនាទី​របស់​ខ្លួន ក្នុង​ការបង្ក្រាប​បទល្មើស សេដ្ឋកិច្ច​នោះទេ ហើយ​បែរជា​ប្រើ​លិខិត​បេសកកម្ម​ជំរិត​យកលុយ​ពី​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ យ៉ាង​ពេញបន្ទុក​។ ទង្វើ​របស់ លោក ប៉ុន ប៊ុន​ឈាន និង​បក្ខពួក គឺជា​អំពើ​ពុករលួយ​នៅតាម​ដងផ្លូវ យ៉ាង​ច្បាស់ក្រឡែត ហើយ​កំពុង​ប្រឈម​នឹង​ការរិះគន់​ជុំ​ទិស ពី​ប្រជាពលរដ្ឋ​ផងដែរ​។​
តាម​ការអះអាង​របស់​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្ត​តាកែវ បានឲ្យដឹងថា ចាប់តាំងពី លោក ប៉ុន ប៊ុន​ឈាន មក​ឈរជើង​ក្នុង​ខេត្ត​នេះ ពួកគាត់​ត្រូវ​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង ព្រោះ​ត្រូវ​បង់លុយ​ឲ្យ នគរបាល សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ កាន់តែច្រើន​។ ឈ្មួញ និង​អា​ជីករ​បាន​បញ្ជាក់ទៀតថា ប្រសិនបើ​ពួកគាត់​មិន បង់លុយ តាម​ការ​កំណត់​ទេ​នោះ ប្រាកដ​ជា​ត្រូវ​ប្រឈម​នឹង​ផលវិបាក​ជាមិនខាន ទោះ​បី​ពួក​គាត់​ដឹកជញ្ជូន​ទំនិញ ស្របច្បាប់ និង​បង់ពន្ធ​ត្រឹមត្រូវ​ក៏​ដោយ​។ ដូច្នេះ លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ គួរ​លុបបំបាត់​សកម្មភាព​មិន​ប្រក្រតីរ​បស់ លោក ប៉ុន ប៊ុន​ឈាន និង​បក្ខពួក ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya