ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » បទល្មើស​នេសាទ​កើត​ពេញបន្ទុក ដោយ​មាន​ការសម្របសម្រួល​ពី​លោក​ថុន ចេតនា ​

បទល្មើស​នេសាទ​កើត​ពេញបន្ទុក ដោយ​មាន​ការសម្របសម្រួល​ពី​លោក​ថុន ចេតនា ​

ខេត្ត​កណ្តាល​៖ តាម​ព្រែក​បឹងបួរ​និង​តាម​ដង​ទន្លេ​ជាពិសេស​ក្នុង​អតីត​ដែន​ឡូត៍​នេសាទ​កើតមាន​បទល្មើស​នេសាទ​គ្រប់​ទីកន្លែង​ក្នុង​ទឹកដី​ខេត្ត​កណ្តាល និង​ខេត្ត​តែ​វ គ្មាន​ជំនាញ​ពាក់​ពន្ធ័​ណា​មួយ​ចុះ​បង្ក្រាប ដោយ​គេ​សង្កេតឃើញ​មាន​តែ​អ្នក​ចុះ​យក​លុយ​តាម​បទល្មើស​នេសាទ​ដែល​គេ​ស្គាល់​ឈ្មោះ​ថុន ចេតនា ជា​ជលផល​ចតុមុខ​ប្រចាំការ​នៅ​ជិត​ច្រកទ្វារ​ជ្រៃ​ធំ​។​
​ក្រុម​អ្នករកស៊ី​បទល្មើស​នេសាទ​បាន​ខ្សឹប​អោយដឹងថា​ដោយសារ​តែ​ប្រធាន​ក្រុម​បង្ក្រាប​បទល្មើស​នេសាទ​នៃ​អធិការដ្ឋាន​ចតុមុខ​ទទួល​២​ខេត្ត (​កណ្តាល​និង​តាកែវ​) និង​អនុប្រធាន​មិន​ដែល​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​គឺ​ទុក​ឱកាស​អោយ​សមាជិក​របស់​ខ្លួន​ឈ្មោះ​ថុន ចេតនា ចុះ​ប្រមូល​លុយ​អោយ​ខ្លួន​នៅក្នុង​ភូមិសាស្ត្រ​ទាំង​ខាង​លើ​តាម​ព្រែក​បឹងបួរ​និង​តាម​ដង​ទន្លេ​ជាពិសេស​ក្នុង​អតីត​ឡូត៍​នេសាទ​ពីព្រោះ​លោក​ថុន ចេតនា​ស្គាល់​ភូមិសាស្ត្រ​យ៉ាងច្បាស់​ក៏​ព្រោះ​លោក​ថុន ចេតនា​បំរើ​ការងារ​ឡើង​ដុះ​ស្លែ​មកហើយ​។​
​ប្រធាន​ក្រុម​បង្ក្រាប​បទល្មើស​នេសាទ​នៃ​អធិការដ្ឋាន​ចតិមុខ​ទទួល​២​ខេត្ត (​កណ្តាល​និង​តាកែវ​) គេ​ស្គាល់ឈ្មោះ​ប៉ែន ធា​រិទ្ធ និង​អនុប្រធាន​ឈ្មោះ​មិន ដា​រ៉ា ដែល​មក​កាន់​តំណែង​ក្រុម​បង្ក្រាប​បទល្មើស​នេសាទ​ទទួល​២​ខេត្ត (​កណ្តាល​និង​តាកែវ​)​រួច​មក​មិន​ដែល​ឃើញ​មុខ​អ្នក​ទាំង​ដឹកនាំ​កម្លាំង​របស់​ចុះ​បង្ក្រាប​រឺ​បង្ក្រាបបទ​ល្មើស​នេសាទ​ម្តងណា​ឡើយ​គឺ​នៅ​តែ​ក្នុង​ការិយាល័យ​ចាំតែ​អែបអប​លូន​ក្រាប​លោក​សុង ហុង នាយ​អធិការដ្ឋាន​ចតុមុខ​ទៅបាន​ហើយ​និង​ចាំ​ទទួល​ផល​ពី​លោក​ថុន ចេតនា​សមាជិក​របស់​ខ្លួន​តែប៉ុណ្ណោះ​។ ដូច្នេះ​ហើយ​ថ្នាក់លើ​គួរតែ​ពិនិត្យ​មន្ត្រី​អសកម្ម​ខាងលើ​នេះ​ផង​ផង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya