ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » បញ្ជូន​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ចែកចាយ​ថ្នាំញៀន​២​នាក់ ទៅ​តុលាការ​

បញ្ជូន​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ចែកចាយ​ថ្នាំញៀន​២​នាក់ ទៅ​តុលាការ​

​បាត់ដំបង​៖ កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ នៅ​ល្ងាច​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ករណី​ចែកចាយ​ថ្នាំញៀន បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ស្រុក​ភ្នំព្រឹក ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ដំណាក់​បេង ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

 
​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ដំណាក់​បេង​ឃុំ​បួរ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ រួមមាន​៖​ទី​១​ឈ្មោះ រឿង រិ​ទ្ធ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ និង​ទី​២​ឈ្មោះ ស គឹម​សួង ភេទ​ស្រី​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​ខាងលើ​។​

 
​លោក​បាន​បញ្ជាក់ថា វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស បាន​ថ្នាំញៀន​យ៉ាម៉ា​៨​គ្រាប់ កាំភ្លើង​អាកា​៤៧ កាត់​ស្វាយ​១​ដើម កាំភ្លើង​បាញ់​ព្រួញ​១​ដើម ម៉ូតូ​១​គ្រឿង និង​សម្ភារៈ​មួយចំនួនទៀត​។ បន្ទាប់ពី​ឃាត់ខ្លួន​ហើយ សមត្ថកិច្ច​នគរបាល​ស្រុក បាន​កសាង​សំណុំរឿង បញ្ជូនមក​ការិយាល័យ​ជំនាញ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​បញ្ជូន​បន្តទៅ​តុលាការខេត្ត ចាត់ការ​តាមច្បាប់​៕fs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya