ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​បើកឡាន​បុក​ដើម​អាកាស្យា បណ្តាលឲ្យ​របួសធ្ងន់​ ​

បុរស​ម្នាក់​បើកឡាន​បុក​ដើម​អាកាស្យា បណ្តាលឲ្យ​របួសធ្ងន់​ ​

កំពង់ឆ្នាំង​៖ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃទី​៧​ខែ​មករា ឆ្នាំ​២០១៦ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​ទឹក​ហូត ស្រុក​រលាប្អៀរ​កំពង់ឆ្នាំង​។​
បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​រថយន្ត បើក​បុក​ដើម​អាកាស្យា នៅតាម​ផ្លូវ​ពេញទំហឹង​បណ្តាលឲ្យ​រថយន្ត​ខូចខាត​យ៉ាង​ដំណំ​។​

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​គាស់​យក​ចេញពី​ក្នុង​រថយន្ត  រួច​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ​។ ចំណែក​រថយន្ត​ត្រូវបាន​សមត្ថកិច្ច ស្ទួច​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។​

​មុនពេល​កើតហេតុ គេ​បាន​ឃើញ រថយន្ត​កូរ៉ូឡា​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH-9725​បើក​ដោយ​បុរស ម្នាក់​បោះពួយ​យ៉ាង​លឿន​ស្រាប់តែ​មក​ដល់​កន្លែង កើតហេតុ បាន​រេ​ចង្កូត​ទៅបុក​ដើម​អាកាស្យា​ពេញទំហឹង​តែ​ម្តង​៕

10583875_1191845860844494_1303139549692591880_n 12507117_213508208988568_260793542230877697_n 12507192_1191845724177841_2844231721122644653_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya