ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹក​ដំឡូង​ចុះ​ចំណោត​ដាក់​លេខ​មិន​ចូល​ក្រឡាប់ បណ្តាល​ឲ្យ​ព្រូ​ម្នាក់​របួសធ្ងន់ ​

ឡាន​ដឹក​ដំឡូង​ចុះ​ចំណោត​ដាក់​លេខ​មិន​ចូល​ក្រឡាប់ បណ្តាល​ឲ្យ​ព្រូ​ម្នាក់​របួសធ្ងន់ ​

ខេត្ត​ម​ណ្ឌ​គិរី​៖ រថយន្ត​ដឹក​ដំឡូង​១​គ្រឿ​ចុះ​កំពុង ចុះ​ចំណោត​តៃកុង​ដាក់​លេខ​មិន​ចូល​បាន​ក្រឡាប់ បណ្តាល ឲ្យ​បុរស ម្នាក់​ជា​ព្រូឡាន​បាក់ជើង​ខាងស្តាំ និង​របួស​ដៃ​ឆ្វេង​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០១៦ នៅត្រង់ចំណុច ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​ខេត្ត​មណ្ឌលគិរី​។
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ដោយសារ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​សលាយ​ត្រួយ​ចេក ដឹក ដំឡូង​មី ទម្ងន់​ជិត​៣០​តោន ពាក់​ស្លាក លេខ 3A 0658, អ្នកបើកបរ ឈ្មោះ គង ហាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ក្រ​បៅ ឃុំ​ក្របៅ ស្រុក​កំចាយមា ខេត្ត​ព្រៃវែង និង ព្រូ​ឈ្មោះ លី មីង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នៅ​ភ្នំពេញ រងរបួស​ធ្ងន់​បាក់​ជើង​ខាងស្តាំ និង​របួស​ដៃ​ឆ្វេង​។
​ករណី​គ្រោះថ្នាក់​ខាងលើនេះ​បណ្តាលមកពី​រថយន្ត​ច្រាល​លេខ (​ដាក់​លេខ​មិន​ចូល​) ហើយ​អ្នកបើកបរ​បាន​សម្រេច​ចិត្ត​បួង​ចង្កូត​មក​ចិញ្ចើម​ផ្លូវ​ទម្លាក់​ប្រឡាយ ហើយ​រថយន្ត​បាន​ក្រឡាប់​តែ​ម្តង នៅ​ពេល​ចុះ​ចំណោត​នៅ​ចំណុច​អូរ​ងើយ ៕

KA-06-01-2016-27 KA-06-01-2016-30 KA-06-01-2016-33

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya