ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​កាបូប ពុំ​បាន​សម្រេច ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​កាបូប ពុំ​បាន​សម្រេច ​

ភ្នំពេញ​៖ ជន​ង្ស័​យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់ ត្រូវ​កំលាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួលគោក ធ្វេី​ការឃាត់ខ្លួន​បាន​ជាក់ស្តែង ពី​បទ​ប៉ុនប៉ង​លួច ( ឆក់​កាបូប ពុំ​បាន​សម្រេច ) ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ១២១ ផ្លូវ​លេខ​១៦០ កែង​ផ្លូវ​លេខ​២៦១ ក្រុមទី ៣៧ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​
​តាម​ប្រភព​ព័ត៍មាន​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​២ បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ សុខ ពុធ​មិថុនា ហៅ មិថុនា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិត ប្រាកដ ស្នាក់នៅ​ផ្ទះជួល​ពុំ​ចាំ​លេខ ម្តុំ​សំណង់​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ។​ចំណែក​ឯ​ជនរងគ្រោះ ពុំ​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី អាយុ​ប្រហែល ៣៧​ឆ្នាំ ( ក្រោយពេល​កើតហេតុ បាន​ជិះ​រ៉ឺម៉ក​កង់​បី​ទៅ​បាត់ ពុំ​បាន​ប្តឹង​ទេ ) ។​
​វត្ថុតាង​ចាប់យក : ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Suzuki Nex ពណ៌​បៃតង ស៊េរី​2013 ពាក់​ស្លាក​លេខ​ភ្នំ ពេញ 1CM-7863 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 301404 ( ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្ម ភាព​ឆក់ ) ។​
​នៅ​មុនពេល​កើតហេតុ ជន​រង គ្រោះ​បាន​ជិះ​រ៉ឺម៉ក​ម៉ូតូ​កង់​បី មាន​កាន់​កាបូប​នៅ​ដៃ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦០ ពី​កើត​ទៅ លិច ពេល​ធ្វើដំណើរ​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​ជនសង្ស័យ​០៤​នាក់ ជិះ​ម៉ូតូ​០២ គ្រឿង​ធ្វើដំណើរ​បញ្ច្រាស់ទិស បានធ្វើ​សកម្មភាព ឆក់​កាបូប​ពី​ជនរងគ្រោះ តែ​ពុំ​បាន​សម្រេច​ទេ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ពេល​នោះ​ជន​រង គ្រោះ​ស្រែក​ចោរៗ ទើប​កំលាំង​ល្បាត​របស់​នគរ បាល​ប៉ុស្តិ៍​ទឹក​ល្អក់​ទី​២ បាន​អន្តរាគមន៍​ឃាត់ខ្លួន ដេញ​ចាប់បាន​ម្នាក់​ចំណែក​០៣​នាក់​ទៀត​បាន​ជិះ​ម៉ូតូ គេចខ្លួនបាត់ ។
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់ ៕
12509862_1547073625616277_6655041120489402768_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya