ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ បណ្តាលឲ្យ​របួស​បាក់​ដៃ​ឆ្វេង ​

ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ បណ្តាលឲ្យ​របួស​បាក់​ដៃ​ឆ្វេង ​

កំពត ៖ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១៦ ម៉ូតូ​សង់​បើក​បុក​គោយន្ត ខណៈ​គោយន្ត​កន្ត្រៃ​បើក​បត់ គ្មាន​ដឹង​ទិស​តំបន់ បណ្តាល​ឲ្យ​អ្នក បើក​ម៉ូតូ​រង របួសធ្ងន់ បាក់ដៃ​ខាងឆ្វេង ចំណុច ចន្លោះ​បង្គោល​៦១ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ស្ថិតក្នុង​ភូមិ​ស្រែ​ចែង ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី​។​
​ជនរងគ្រោះ​បើក​ម៉ូតូ ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1C-5874 មានឈ្មោះ​សែ ជុំ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​គោក​កណ្តាល ឃុំ​ផុង ស្រុក​បរ​សែត ខេត្ត​កំពង់ស្ពឺ​(​របួសធ្ងន់ និង​បាក់ដៃ​ខាងឆ្វេង​)​។ ចំណែក​អ្នក បើកបរ​គោយន្ត​កន្ត្រៃ ឈ្មោះ​លន់ វីរៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ (​មិន​រង គ្រោះ​អ្វី​ឡើយ​)​។ មន្ត្រី​នគរបាល​ដដែល បន្តថា ម៉ូតូ​បើកបរ​ពីក្រោយ​គោយន្ត​កន្ត្រៃ ក្នុង​ទិសដៅ​ស្របគ្នា ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​កន្លែងកើតហេតុ គោយន្ត​ដែល​បើក​ពី​ខាង​មុខ បាន​បត់​មក​ខាងឆ្វេង​ដៃ ដោយ​មិន​មើល​ឆ្វេង​ស្តាំ ក៏​បណ្តាល​ឲ្យ​ខាង​ម៉ូតូ​បុក បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​បែប​នេះ​តែម្តងទៅ ។ ក្រោយ ហេតុការណ៍​ភ្លាម​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ ត្រូវ​គេ​ដឹកនាំ​យក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ឯ​ខេត្តតាកែវ​។ ដោយឡែក វត្ថុតាង ម៉ូតូ និង​គោយន្ត កំពុង​តែ​រក្សា​ទុក​នៅ​ឯ​អធិការដ្ឋាន នគរបាល​ស្រុក​ជុំ​គី​រី ដើម្បី​ដោះស្រាយ គ្នា​ទៅ​ថ្ងៃក្រោយ ៕
Hong-0123 Hong-0124

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya