តាកែវ ៖ ប្រភពបានប្រាប់ឱ្យដឹងថា ល្បែងមួយចំនួនដូចជាកន្ទុយលេខ ចាក់បាល់ និង ឆ្នោតវៀតណាម ដែលគេឃើញមានជន ជាតិវៀតណាមដើរលក់ពេញក្រុងដូន កែវរាល់ថ្ងៃនេះ មិនមានអាជ្ញាធរទប់ ស្កាត់នោះទេ ដែលល្បែងទាំងអស់នេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្លះចាញ់អស់ទ្រព្យ សម្បត្ដិជាច្រើន ជាពិសេសល្បែងនេះ ក៏ជាទីពេញនិយម
របស់មន្ដ្រីរាជការ មួយចំនួនដែលទទួលបានប្រាក់បៀវត្ស តិចតួចតែក៏ចង់ផ្សងសំណាងក្រែងលោ មាននិស្ស័យបានត្រូវលេខធំ តែផ្ទុយទៅ វិញវារឹតតែធ្វើឱ្យពួកគេមួយចំនួនកាន់ តែអស់ប្រាក់ខែស្ដួចស្ដើងនេះបន្ថែមទៀត។
ប្រជាពលរដ្ឋជាច្រើនដែលរស់នៅ ក្នុងក្រុងដូនកែវនេះហាក់ដូចជាបាន បន្ទោសទៅលើលោកអភិបាលក្រុងដូន កែវអ៊ូច ភា ដែលអសមត្ថភាពក្នុងការ ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទដែលកំពុងតែរីកស្គុះស្គាយនៅក្នុង ក្រុងនេះ។
សកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទ ពិតជាបានកើតឡើងយ៉ាងព្រោងព្រាត ដូចប្រជាពលរដ្ឋបានលើកឡើងមែនព្រោះល្បែងកន្ទុយលេខបានកត់នៅតាម តៀមកាហ្វេមួយចំនួននៅក្នុងក្រុងដូន កែវ ដោយឡែកគេក៏សង្កេតឃើញជន ជាតិវៀតណាមទាំងស្រីទាំងប្រុសបាន ដើរលក់ឆ្នោតគ្រប់ច្រកល្ហក នៅក្នុងក្រុង ដូនកែវយ៉ាងរំភើយគ្មានខ្លាចរអា
សមត្ថ កិច្ចណាទាល់តែសោះ ៕