ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ក្រុមចោរ​៥​នាក់ កាប់​ប្លន់​ម៉ូតូ រួច​ជិះ​គេចចេញ​បាត់​ដោយ​សុវត្ថិភាព ​

ក្រុមចោរ​៥​នាក់ កាប់​ប្លន់​ម៉ូតូ រួច​ជិះ​គេចចេញ​បាត់​ដោយ​សុវត្ថិភាព ​

ភ្នំពេញ ៖ ចោរ​មួយក្រុម​មាន​គ្នា ៥​នាក់ បានធ្វើ​សកម្មភាព​កាប់​ប្រហារ ទៅលើ​ជនរងគ្រោះ ៣​នាក់ បណ្តាល ឲ្យ​រងរបួស​ធ្ងន់​ម្នាក់ ប្លន់​យក​ម៉ូតូ​និច​មួយ​គ្រឿង បាន​សម្រេច​កាលពី​វេលា ម៉ោង ០១​និង​២០​នាទី រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦ ត្រង់​មុខ​សាលា​វេជ្ជសាស្ត្រ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការ​មក​។​
​ម៉ូតូ​ដែល​ត្រូវ​ក្រុមចោរ​កាប់​ប្លន់ នេះ ម៉ា​កនិច ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1CA-2587 ។ ជនរងគ្រោះ​បន្ត​ថា មុន​កើតហេតុ​ក្រុម​ខ្លួន​មាន​គ្នា​៣​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ចេញមក​ពី​ក្លឹប​ថប ក្នុង​គោលបំណង​ត្រឡប់ទៅផ្ទះ ដោយ​ជិះ​តាមផ្លូវ​២៧១ លុះ​ជិះ​មកដល់​ចំណុច​កើតហេតុ នៅ​មុខ​សាលា​វេជ្ជ សាស្ត្រ ក៏​លេចមុខ​ក្រុមចោរ​ចំនួន ៥​នាក់ និង​ជិះ​ម៉ូតូ​២​គ្រឿង មិន​ចាំ​ម៉ាក បានធ្វើការ​ធាក់​ម៉ូតូ ឲ្យ​ដួល ហើយ​បាន​កាប់​ជាច្រើន​កាំបិត​បណ្តាលឲ្យ​រងរបួស ហើយ​ពួក​ក្រុម​ចោរ បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ ជិះ​គេច​ចេញ​បាត់​ដោយ​សុវត្ថិភាព​។ ជនរងគ្រោះ​ដែល​រង​របួស​មាន​ឈ្មោះ មុំ សា​វី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​និស្សិត និង​ស្នាក់នៅ​ក្នុង​សង្កាត់​ទឹក ថ្លា​ខណ្ឌ​សែន​សុខ​៕

Hong-0118 Hong-0119 Hong-0120

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya