ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃើញ​កាបូប​ទុកចោល​ចូល​លួច​រត់គេចខ្លួន​ជាប់អន្ទាក់​សមត្ថកិច្ច​

ឃើញ​កាបូប​ទុកចោល​ចូល​លួច​រត់គេចខ្លួន​ជាប់អន្ទាក់​សមត្ថកិច្ច​

​ខេត្តកណ្ដាល ៖ សមត្ថកិច្ច​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​ជនល្មើស​ម្នាក់ ពីបទ​លួច​កាបូប​កាលពី​វេលា​ម៉ោង​២២​និង​៤០​នាទី​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦ ចំណុច តូប​លក់​សំលៀកបំពាក់​យីហោ​តារា​ហេង​ហេង ផ្លូវ​១១០ ភូមិ​ថ្មី​២​សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ​។​

 

​ជនល្មើស​ឈ្មោះ ពេញ សុខា​ល័យ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​។ ជនរងគ្រោះ​ឈ្មោះ អ៊ី ណា​រី ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ ទីលំនៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ លក់ដូរ​។​

 

​វត្ថុតាង​ដកហូត ៖​កាបូបស្ពាយ​ពណ៌​លឿង​០១(​ក្នុងនោះ​មាន​លុយ​៤៣០០៛) -​ម៉ូតូ​០១​គ្រឿង​ម៉ាក​suzuki nex ពណ៌​ខ្មៅ​លាយ​ក្រហម សេរី​ឆ្នាំ​២០១៣ គ្មាន​ស្កាក​។​

 

​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​កំពុង​អង្គុយ​ក្នុង​តូប​លក់​សំលៀកបំពាក់​របស់ខ្លួន​ដែល​ស្ថិតនៅ​កន្លែងកើតហេតុ​ខាងលើ ដោយ​ទុក​កាបូប​ដាក់​លុយ​ពណ៌​លឿង​នៅលើ​តុ ហើយ​បាន​ដើរទៅ​រៀបចំ​ខោអាវ​នៅក្នុង​តូប ភ្លាមនោះ​ជនល្មើស​ខាងលើ បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅមុខ​តូប​លក់​សំលៀកបំពាក់ ហើយ​បាន​ដើរចូល​ទៅក្នុង​តូប​លក់​សំលៀកបំពាក់ លួច​យក​កាបូប​លុយ​របស់​ជនរងគ្រោះ​ដែល​ទុក​នៅលើ​តុ ហើយ​បាន​រត់​ចេញមកក្រៅ​តូប ស្រាប់តែ​ជួបនឹង​សមត្ថកិច្ច​ក្រុង​តាខ្មៅ​ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត ភ្លាមនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនល្មើស​ខាងលើ រួមទាំង​វត្ថុតាង បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​កសាង​សំណុំរឿង បន្ត​ចាត់ការ​តាម​នីតិវិធី​៕gsx gs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya