ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ឪពុកចុង ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​កូនស្រី​ ​

ប៉ូលិស​ឃាត់ខ្លួន​ឪពុកចុង ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​កូនស្រី​ ​

កណ្តាល​៖ កម្លាំង​សមត្ថកិច្ច ស្រុក​ខ្សាច់កណ្តាល បាន​ឃាត់ខ្លួន​ឪពុកចុង  ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​កូនស្រី តែ​មិនបាន​សម្រេច តាម​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ ត្បូង ឃុំ​កោះ​ចូ​រ៉ាម ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ។​

ជនរងគ្រោះ​ឈ្មោះ​មាស ករុណា ភេទ​ស្រី​អាយុ​១៦​ឆ្នាំ មុខរបរ​កសិករ​នៅ​ភូមិ​ត្បូង​ឃុំ​កោះ​ចូ​រ៉ាម ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល (​កូនចុង​)​។​ជនល្មើស​ឈ្មោះ​អឿន សំអុន ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ​នៅ​ភូមិ ឃុំ​កើត​ហ​តុ​ត្រូវ​ជា​ឪពុកចុង​។​

​មុនពេល កើតហេតុ វេលា​ម៉ោង​៩​យប់ ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៦​ឈ្មោះ​មាស ករុណា​បាន​ចូល​ដេក​នៅក្នុង​បន្ទុប់​តែម្នាក់ឯង ចំណែក​ឈ្មោះ​អឿន សំអុន​បាន​ដេក​នៅ​ខាងក្រៅ​បន្ទប់​ជា​មួយ​ប្រពន្ធ​ខ្លួន ដែល​ទើប​កូនខ្ចី​បាន​១​ខែ មួយសន្ទុះ​ក្រោយមក​ឈ្មោះ​អឿន សំអុន បាន​ទៅ​គោះ​ទ្វារ​បន្ទប់ដេក​របស់​កូនស្រី​ពេលនោះ​កូនស្រី​មក​បើកទ្វារ មើលឃើញ ឪពុកចុង​នៅក្បែរ​ទ្វារ​ហើយ​ចូល​ដេក​វិញ​។

​លុះដល់​វេលា​ម៉ោង ១ រំលង​អាធ្រា​ត្រនា ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១៦​ឈ្មោះ​អឿន សំអុន​បាន​ទៅ គោះ​ទ្វារ​បន្ទុប់ដេក របស់​កូនស្រី ម្តងទៀត​កូនស្រី​បាន​ស្រែកសួរ​ពី​ក្នុង​បន្ទុប់​ថា​អ្នកណា​គេ​គោះទ្វារ ហើយ​ក្រោក​មក បើកទ្វារ​ក៏​ឃើញ​ឪពុកចុង​ឈរ​នៅក្បែរ​បន្ទប់ ដោយ​កាន់​កាំបិត​ខ្វែវ​ដើរ​ចុះ​ដើរ​ឡើង​កូនស្រី​បាន​ចូលដេក​វិញ ។ បាន​មួយសន្ទុះ​ឭ​សូរ​គោះទ្វារ ម្តងទៀត ម្តាយ របស់​កូនស្រី ឃើញ បាន​សួរថា​ឯង​ទៅ​គោះទ្វារ កូន​ធ្វើ​អី​យប់​ថ្មើ​នឹង​ឯង​ចង់​ជាប់គុក ឬ ?​បន្ទាប់​មក​កូនស្រី បាន​ទៅ​ចូល ដេក​ជាមួយ​ជីដូន​ខ្លួន ដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ទើប​កូនស្រី​បាន​ដើរចូល​ទៅក្នុង បន្ទប់​របស់​ខ្លួន​វិញ​ដើម្បី ផ្លាស់ ខោអាវ​ស្រាប់តែ​ឈ្មោះ​អឿន សំអុន ចូល​ទៅ​ចាប់​អោប​កូនស្រី​ពី​ក្រោយ​រួច​និយាយថា​” ធើ​ម៉ែ​មិនកើត​ធើ​កូន​” វិញ​ពេល​នោះ​កូនស្រី​បាន​ស្រែក​រត់​ចេញមកក្រៅ​បន្ទប់ ៕
1915289_1954417041449973_3519590320908124156_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya