ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » យកថ្មពិលនិងធ្យូង កែច្នៃធ្វើគ្រាប់បែក ផ្ទុះស្លាប់ម្នាក់ របួសម្នាក់

យកថ្មពិលនិងធ្យូង កែច្នៃធ្វើគ្រាប់បែក ផ្ទុះស្លាប់ម្នាក់ របួសម្នាក់

ត្បូងឃ្មុំ​៖ បុរស​ម្នាក់ បាន​យក​ធ្យូង​ថ្មពិល កិន​លាយ​ជាមួយ​រុក្ខជាតិ​ដើម ឈើ​ព្រាល បណ្តាលឲ្យ​ផ្ទុះ​ស្លាប់ និង​ប្រពន្ធ​រង​របួស នៅ​ម៉ោង ១​រសៀល ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​កន្សោម​សត្វ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ជនរងគ្រោះ​ស្លាប់​ក្នុង​ហេតុការណ៍​នេះ ឈ្មោះ ឆាន យ៉ា​ត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ និង​ប្រពន្ធ​ឈ្មោះ ហ៊ូ សឺ អាយុ​៥៥​ឆ្នាំ របួស​លើ​ជង្កង់​ស្រាល​។​
​មុនពេល​កើត​ហ​តុ ជនរងគ្រោះ បាន​យក​ថ្មពិល​ផ្សំគ្នា​ជាមួយ​ធ្យូង រុក្ខជាតិ​ឈើ​ដើម​ព្រាល បាន​យក​ទៅ​កិន​លាយ​គ្នា បណ្តាល​ឲ្យ​ឆេះ​ផ្ទុះ បែក​ត្បាល់​ថ្ម ជា​បំណែក តូច ធំ ខ្ទាច​ត្រូវត្រង់​ចិញ្ចើម​ធ្លាយ​ខួរ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។ ហើយ​ករណី​ខាងលើ​នេះ ផ្អែក​តាម​ការ​ស៊ើបសួរ​ពី​គ្រួសារ​ជនរងគ្រោះ បានឲ្យដឹងថាៈ ឈ្មោះ ឆាន យ៉ា​ត គាត់​តែងតែ ប្រមូល​ថ្មពិល​ចាស់ៗ​រក្សាទុក ទើប​ថ្ងៃនេះ​គាត់​បាន​យក​ធ្យូង នី​ង ថ្មពិល​នោះ មក​កិន​លាយ​បញ្ជូលគ្នា ដោយ​ប្រើ​ត្បាល់​ថ្ម​កិន​ម្សៅ​បណ្តាលឲ្យ​មាន​ជាតិឆេះ​ផ្ទុះ​កើតឡើង បណ្តាលឲ្យ​ស្លាប់ និង​របួស​នោះ​៕

10354681_1503857546586448_7615054736880084264_n CH-00061

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya