ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ចាប់​ខ្លួន ជនសង្ស័យ ២​នាក់ ពីបទ​លួច​ម៉ូតូ ​

ប៉េអឹម​ចាប់​ខ្លួន ជនសង្ស័យ ២​នាក់ ពីបទ​លួច​ម៉ូតូ ​

ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៦ កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា សហការ​ជាមួយ​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​ក្រុង និង​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​នាយការិយាល័យ បទល្មើស​ព្រហ្មទណ្ឌ​ក្រុង បាន​ចុះ​ឆែកឆេរ​បន្ទប់​ជួល​លេខ​១១ ផ្លូវ​លេខ​១៩៨៦ ក្រុម​១៣ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​មនុស្ស ២​នាក់ ទី​១ ឈ្មោះ ហេង សុផាត ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១១ ភូមិ​សង្កាត់​, ទី​២ ឈ្មោះ យិន ស្រី អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយគ្នា ។​

​បន្ទាប់ពី​ចាប់ខ្លួន កម្លាំង​សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង ដូចខាងក្រោម ម៉ូតូ​១​គ្រឿង ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1G -7403 ម្សៅ​ពណ៌​ស ០១​កញ្ចប់​តូច ឧបករណ៍​ជក់​ថ្នាំ ៣​ដែកកេះ​៦ ទុយោ​មួយចំនួន ទូរស័ព្ទ និង​វត្ថុតាង​មួយចំនួនទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​៕

that-0046 that-0047 that-0049

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya