ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រថយន្ត​ហ៊ី​ណូ​បើក​បុក​រថយន្ត​សាំ​យ៉ុង គៀប​ជាប់​លើ​ស្ពាន​ខូចខាត​រថយន្ត​ទាំងសងខាង​

រថយន្ត​ហ៊ី​ណូ​បើក​បុក​រថយន្ត​សាំ​យ៉ុង គៀប​ជាប់​លើ​ស្ពាន​ខូចខាត​រថយន្ត​ទាំងសងខាង​

​ខេត្តកណ្ដាល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦ លើផ្លូវ​ជាតិ​លេខ ២១ ចំណុច​លើ​ស្ពាន​ព្រែក​ឈឹម ( ទី​៤៩ )​ស្ថិតនៅ​ក្នុងភូមិ​កំពង់ស្វាយ​លើ​.​ឃុំ​ព្រែក​ថ្មី​.​ស្រុក​កោះធំ រវាង​រថយន្ត​ធំ និង​រថយន្ត​តូច បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត​ស្រាល​ទាំង​២​គ្រឿង តែ​មិន​បង្ក​ឲ្យ​មាន​អ្នករបួស​ឡើយ ។​

 

​រថយន្ត​បង្ក​មួយគ្រឿង​ម៉ាក HINO​ពណ៌​ក្បាល​បៃតងខ្ចី ទ្រុង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3 B.2625 ទិសដៅ​ពី​ជើង​ទៅ​ត្បូង ( តាខ្មៅ​.​ជ្រៃ​ធំ ) បើកបរ​ដោយ​ឈ្មោះ​អ៊ែ កុសល់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ ស្រុក​រលា​ផ្អៀ ខេត្តកំពង់ឆ្នាំង ។ ចំណែករ​រថយន្ត​មួយទៀត​ម៉ាក​សាំ​យ៉ុង ពណ៌​បៃតង​ពាក់​ស្លាក​លេខ ភ្នំពេញ​2AG.5990 ទិសដៅ​ពី​ត្បូង​ទៅ​ជើង​(​ជ្រៃ​ធំ​.​តាខ្មៅ ) បើកបរ​ដោយ​ឈ្មោះ​ថាច ស្រស់ ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅៗ​ភូមិ​កប៉ាល់​គឿង​.​ឃុំ​សំពៅ​ពូន​.​ស្រុក​កោះធំ ។​

 

​នៅមុន​ពេល​កើតហេតុ​រថយន្ត​ទាំង​២​បើកបរ​មាន​ទិសដៅ​បញ្ច្រាស់​គ្នា រថយន្ត​ធំ​បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព ទើប​ទៅបុក​រថយន្ត​តូច បណ្ដាល​ធ្វើ​ឲ្យ​រថយន្ត​ទាំង​០២ គៀប​ជាប់​លើ​ស្ពាន តែម្ដង​។​

 

​ភ្លាមៗ​នោះ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ថ្មី បាន​ទៅដល់​កន្លែង កើតហេតុ​សម្រួល ចរាចរណ៍ រួច​ធ្វើការ​វាសវែង ហើយ​យក​មធ្យោបាយ​ដែល​ពាក់​ព​ន្ធ័​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕sgsx gssgx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya