ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង អ៊ុក សំណាង កិបកេង​ប្រាក់​ថែទាំ​ជួសជុល​មន្ទីរ​ជាង ១០០០​លាន​រៀល ​

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង អ៊ុក សំណាង កិបកេង​ប្រាក់​ថែទាំ​ជួសជុល​មន្ទីរ​ជាង ១០០០​លាន​រៀល ​

ព្រៃវែង ៖ លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង ត្រូវបាន​មន្ត្រី​ថ្នាក់ក្រោម​ជា​ច្រើន​រិះគន់​ថា​ប្រធាន​មន្ទីរ​រូបនេះ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ថវិកាជាតិ អស់​ថវិកា​ជិត ១០០០​លាន​រៀល​ក្នុង​រយៈពេល ២​ឆ្នាំ តាមរយៈ​ការឃុបឃិត​កិបកេង​លើ​ខ្ទង់​ប្រាក់​សម្រាប់​ថែទាំ និង​ជួសជុល​អគារ​មន្ទីរ ។​
​ប្រភព​បានឲ្យដឹង​ថា​នៅ​ឆ្នាំ​២០១៤ លោក​ប្រធាន​មន្ទីរ អ៊ុក សំណាង បានរួម​ដៃ​ជាមួយ​ប្រធាន​ការិយាល័យ​គណនេយ្យ       លោក ស្រស់ ហ៊ុន និង​លោក​អនុប្រធាន​មន្ទីរ សំ សារុន ប្រព្រឹត្ត​អំពើ​ពុករលួយ​កិបកេង​ថវិកា សម្រាប់​ថែទាំ​និង​ជួសជុល​មន្ទីរ​អស់​ជិត ៦០០​លាន​រៀល លើ​ទឹកប្រាក់​ដែល​ការចំណាយ​សរុប​ជាង ៧០០​លាន​រៀល ។ ហើយ​សម្រាប់​ឆ្នាំ​២០១៥ លោក​ប្រធាន​មន្ទីរ អ៊ុក សំណាង និង​បក្សពួក​ក៏​បាន​រួមដៃគ្នា​កិបកេង​ថវិកា​សម្រាប់​ជួសជុល​និង​ថែទាំ​មន្ទីរ​បន្ត​ទៀត​អស់   ទឹកប្រាក់​មិនតិចជាង ៦០០​លាន​រៀល លើ​ទឹកប្រាក់​ចំណាយ​សរុប​៨០០​លាន​រៀល​នោះ ។​
​ប្រភព​បានឲ្យដឹង​ទៀតថា សម្រាប់​ការថែទាំ​និង​ការជួសជុល​អគារ​មន្ទី​រ​កសិកម្ម​ខេត្ត​ព្រៃវែង នៅ​ឆ្នាំ ២០១៤ និង ឆ្នាំ ២០១៥ គឺ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន VSNK ដែល​មាន​លោក ប៉ុង សុ​ភី​លី ជា​នាយក​គ្រប់គ្រង​និង​មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ   ៦១ ផ្លូវ​លេខ ២៦១ សង្កាត់ បឹង​សាឡាង ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ  តាមរយៈ​លទ្ធកម្ម​ខេត្ត ប៉ុន្តែ​តម្លៃ​នៃ​ការថែទាំ​និង​ជួសជុល​ដែល​ធ្វើឡើង​ទាំងអស់​គឺ​សុទ្ធតែ​មាន​អំពើពុករលួយ​ដ៏​ធ្ងន់ធ្ងរ ហើយ​គុណភាព​សំណង់​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​គឺ​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស និង​តម្លៃ​ចំណាយ ។​
​ជាក់ស្តែង​នៅ​ឆ្នាំ ២០១៥ ក្រុមហ៊ុន​ខាងលើ​ទទួល​សិទ្ធិ​ទទួល​ការថែទាំ និង​ជួសជុល​អគារ​មន្ទី​រ​កសិកម្ម​ខេត្ត​ព្រៃវែង ក្នុងតម្លៃ  ៨០០​លាន​រៀល ប៉ុន្តែ​ដែល​ក្រុមហ៊ុន​នេះ​អនុត្ត​ន៍​បាន​គឺ​មិន​ស្រប​ទៅ​តាម​គម្រោង​និង​តម្លៃ​ចំណាយ​ថវិកា​ដែល​ចំណាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះទេ ។ ដោយ​ការអនុវត្តន៍​នោះ​មាន​ចំណុច​មិន​ល្អ​ជាច្រើន ៖
១- ពិ​ដាន​មិន​ដាក់​គ្រោងឆ្អឹង​ប្រើ​ខ្សែលួស​តូច​ចង​ភ្ជាប់​ធ្នឹម ២- បាយអរ​ជញ្ជាំង​មិន​បាន​ឈូស​ចេញ​បូក​ថ្មី​ប្រើ​ថ្នាំ​លាប ៣- គ្រោង​ឈើ​ដំបូល ក្បៀង​មិនដូរ​ប្រើ​ថ្នាំ​បាញ់​យក ៤- រោង​ឡាន​សសរ​មិន​បាន​ជីករណ្តៅ​គ្រឹះ​ចាក់សាប​យក ៥- រោង​ឡាន​ការ​បង្ហាប់​ចាក់សាប​ផ្ទៃ​បាត​មិន​ប្រើ​ថ្ម ៤ x ៦ ប្រើ​កំទេច​ថ្ម​ចាស់ ៦- ការ​បង្ហាប់​ចាក់សាប​ផ្ទៃ​បាត​អគារ D.E មិន​ប្រើ​ថ្ម ៤ x ៦ ប្រើ​កំទេច​ថ្ម​ចាស់ ៧- អគារ​មិនបាន​ប្រើ​ថ្នាំ​កណ្តៀ​រលាប ៨- សង្ក័សី​ដាក់ទ​រ​ស្តើង ៩- ឥដ្ឋការ៉ូ​បាន​មាន​គុណភាព​អន់​មិន​សម​តម្លៃ​ដែល​មន្ទីរ​បាន​គ្រោង ។​
​ហើយ​ចំពោះ​បញ្ហា​នេះ​ត្រូវបាន​គណៈកម្មការ​ត្រួត​ពិនិត្យ និង​វាយ​តំលៃ​ដំណើរការ​ជួសជុល​អគា​រ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ឆ្នាំ​២០១៥ ដែល​មាន​សមាភាព​ចំនួន​១៣​រូប បាន​បដិសេធ​មិន​ទទួលយក​សំណង់​នេះ​ទេ ដោយ​មាន​ការ​សំណូមពរ​មាន​ការកែសម្រួល​លើ​ការជួសជុល​នេះ​ឡើង​វិញ ។ ប៉ុន្តែ​សម្រាប់​លោក​ប្រធាន​មន្ទីរ អ៊ុក សំណាង ទោះបីជា​មាន​ការទាមទា​រ​ឲ្យមាន​ការកែសម្រួល​លើ​ការជួសជុ​លពី​គណៈកម្មការ​ត្រួតពិនិត្យ និង​វាយ​តំលៃ​ដំណើរការ​ជួសជុល​អគា​រ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ឆ្នាំ​២០១៥ ក៏​រូបគាត់​នៅតែ​ស៊ីញ៉េ​ទទួលយក​សំណង់​ទាំងនោះ​ដែរ ។ បញ្ហា​នេះ​បាន​ធ្វើឲ្យ​មន្ត្រី​ជាច្រើនកើត​ការក្តៅក្រហា​យ ជាមួយ​និង​លោក​ប្រធាន​មន្ទីរ​យ៉ាងខ្លាំង ហើយ​មន្ត្រី​ថ្នាក់ក្រោម​បាន​អះអាង​ថា​ក្រុមហ៊ុន​ដែល​ទទួល​ថែទាំ​និង​ជួសជុល​មន្ទីរ​កសិកម្ម​នោះ​គឺជា​ក្រុមហ៊ុន​មួយ​ដែល​រកស៊ី​ចែក​ផលប្រយោជន៍​ជា​មួយ​លោក​ប្រធាន​មន្ទីរ រួម​និង​គណៈកម្មការ​លទ្ធកម្ម​ខេត្ត  ព្រៃវែង ។​
​ប្រភព​ដដែល​បាន​បន្តថា ទោះបីជា​ប្រាក់​ពុករលួយ​មាន​ការ​បែងចែក​ឲ្យទៅ​មនុស្ស​ជាច្រើន ប៉ុន្តែ​សម្រាប់​លោក​ប្រធាន​មន្ទីរ អ៊ុក សំណាង ដែល​ជា​ម្ចាស់​អង្គភាព​ចំណាយ​គឺ​រូបគាត់​ជា​អ្នក​ទទួលបាន​ផលប្រយោជន៍​ច្រើន​ជាងគេ​បង្អស់ សម្រាប់  មន្ត្រី​ពាក់ព័ន្ធ​ផ្សេងៗ គឺ​ទទួលបាន​ផលប្រយាជន៍​តិចតូច​តាម​ការបែង​ចែកពី​លោក​ប្រធាន​តែប៉ុណ្ណោះ ។​
​ចំពោះ​លោក​ប្រធាន​មន្ទីរ អ៊ុក សំណាង ក្រៅពី​មាន​ការរិះគន់​ក្នុង​ការប្រព្រឹត្ត​ខាង​លើ រូបគាត់​ក៏​ត្រូវបាន​មន្ត្រី​ថ្នាក់ក្រោម​បាន  អះអាងថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាច្រើន​ចំណុច​ទៀត​ដែល​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ថវិកាជាតិ ក្នុង​រយៈពេល ២​ឆ្នាំ​នេះ​ជាង ១០០០​លាន​រៀល ។ លើស​ពី​នោះ​ប្រធាន​មន្ទីរ​រូបនេះ ត្រូវបាន​មន្ត្រី​ថ្នាក់ក្រោម​រិះគន់ថា​មាន​ចរិត​ក្រ​អើត​ក្រ​ទម​ប្រមាថ​មើល ងាយ​មន្ត្រី​ថ្នាក់ក្រោម ដោយ​យក​អំណាច​ខ្លួន​ជា​ប្រធាន​មន្ទីរ​យកមកប្រើ ។​
​មន្ត្រី​ជាច្រើន​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង បាន​ទទួច​សុំឲ្យ​លោក​អភិបាលខេត្ត​ព្រៃវែង ដែល​ទើប​ឡើង​ថ្មី ជា សុ​មេធី និង​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម អ៊ុក រ៉ាប៊ុន ជួយ​ចាត់វិធានការ​លើ​ករណី​អំពើពុករលួយ​ខាងលើ ។ ព្រោះ​មន្ត្រី​ជាច្រើន​អស់ជំនឿ  ទៅលើ​លោក អគ្គាធិការ និង​លោកស្រី​ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​របស់​ក្រសួង​កសិកម្ម ដោយសារ​តែ​ក្រុម​ទាំងពីរ​នេះ​កន្លង​ទៅ​មិន​បាន​បំពេញ​ភារកិច្ច​ខ្លួន​តាម​វិជ្ជាជីវៈ​ទេ ៕

1741pdt1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya