ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ុស្តិ៍​ជជុះ​ថ្លឹង​ឡាន​ផ្ទុក​លើស​ទម្ងន់ តាម​ផ្លូវជាតិ​លេខ​៣ លោក ជួរ ឈុន​ឡេង ប្រមូល​ពុករលួយ បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ ​

ប៉ុស្តិ៍​ជជុះ​ថ្លឹង​ឡាន​ផ្ទុក​លើស​ទម្ងន់ តាម​ផ្លូវជាតិ​លេខ​៣ លោក ជួរ ឈុន​ឡេង ប្រមូល​ពុករលួយ បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ ​

កណ្តាល ៖ លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ សាធារណការ ខេត្ត​កណ្តាល បាន​ឃុបឃិត​ជាមួយ​លោក ជួរ ឈុន​ឡេង ដែល​ជា​អនុប្រធាន​មន្ទីរ ឲ្យ​មន្ត្រី​ជំនិត​របស់ខ្លួន បង្កើត​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត នៅតាម​ដងផ្លូវ​មួយចំនួន ដើម្បី​ប្រមូល​លុយ តាមរបៀប​ពុករលួយ ព្រោះតែ​ស្ថានីយ៍ ជញ្ជីង​ទាំងនោះ ត្រូវបាន​សម្របសម្រួល ឲ្យមាន​ភាពស្របច្បាប់ តែ​ធ្វើ​សកម្មភាព មិន​ខុស​ពី​កុងត្រូលជជុះ បង្ខំ​ឲ្យ​អ្នករកស៊ី​ដឹក​ទំនិញ ចូល​បង់លុយ​យ៉ាង​អនាធិបតេយ្យ​។
ប្រភព​ចំណូល​ដ៏​សំខាន់ របស់លោក ម៉ឹង យូ​ទ្បេង និង​លោក ជួរ ឈុន​ឡេង តាមរយៈ​ការចាត់​មន្ត្រី​ជំនិត ឲ្យ​ដាក់​គោលដៅ​ឈរជើង សម្រាប់​ថ្លឹង​រថយន្ត លើស​ទម្ងន់ តែ​ភាព​ពិត​គឺ​មន្ត្រី​ទាំងនោះ កំពុង​ប្រមូល​លុយ  តាមរបៀប​ពុករលួយ រាល់ថ្ងៃ​។ ក្រុម​ការងារ​ដាក់​ប៉ុស្តិ៍ នៅ​ចំណុច​ខាងលើ ជា​មន្ត្រី​ក្រសួង និ​មន្ទីរ​សាធារណការ ខេត្ត​កណ្តាល រួមសហការ​ជាមួយ មន្ត្រី​សាលាខេត្ត​កណ្តាល បង្កើត​ជា​ប៉ុស្តិ៍ ជញ្ជីង​ថ្លឹង​រថយន្ត ដឹក​លើស​ទម្ងន់ ដើម្បី​ផាកពិន័យ ប៉ុន្តែ​តាម​ការសង្កេត មិនដែល​ឃើញ​មន្ត្រី​ទាំងនោះ ធ្វើការ​ពិនិត្យ​ថ្លឹង​រថយន្ត ទៅតាម​លក្ខណៈ បច្ចេកទេស​នោះទេ គឺ​គ្រាន់តែ​ឲ្យ​រថយន្ត​ឈប់ ចូល​ទៅ​បង់លុយ ប្រៀប​បាន​នឹង កុងត្រូលជជុះ​។
​ប្រភព​បានឲ្យដឹងថា ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ បាន​ដាក់ពង្រាយ កម្លាំង​ចល័ត​គ្រប់​ច្រកល្ហក តាម​ឃាត់​រថយន្ត ដឹក​ថ្ម​ក្រួស​ខ្សាច់ និង​រថយន្ត​ដឹកទំនិញ មិន​ឲ្យ​រួច​មួយ​គ្រឿង​នោះ​ទេ ពោល​គឺ​រថយន្ត​ដឹក​ថ្ម និង​ដឹក​ដីខ្សាច់ ដែល​ឆ្លងកាត់​ជញ្ជីង​នោះ ក្នុង​មួយ​គ្រឿង ត្រូវ​បង់លុយ ចាប់ពី ២​ម៉ឺន​រៀល រហូត​ទៅ​ដល់ ១០​ម៉ឺន​រៀល ដូច្នេះ​ក្រុម​ជញ្ជីង​នេះ អាច​ប្រមូលប្រាក់ ក្នុង​មួយ​ថ្ងៃៗ បាន​រាប់​លាន​រៀល​។ ក្នុងករណី​ដែល រថយន្ត​មួយ​ណា មិន​ព្រម​ឈប់​បង់លុយ ក្រុមមន្ត្រី​ដែល​ប្រចាំការ នៅ​ទីនោះ បើកឡាន​ប្រដេញ​ចាប់ ដោយ​ប្រើ​ពាក្យសំដី យ៉ាង​អសីលធម៌​បំផុត​។ អ្នករកស៊ី​ដឹក​ថ្ម ខ្សាច់ បាន​ស្នើ​ឲ្យ មន្ត្រី​ជំនាញ​ថ្នាក់លើ ចុះ​ត្រួតពិនិត្យ​កែសម្រួល ក្រុមមន្ត្រី​ដែល​ឈរជើង តាម​ជញ្ជីង​ថ្លឹង​រថយន្ត ក្នុង​ខេត្ត​កណ្តាល ឡើង​វិញ​ផង កុំឲ្យ​អនាធិបតេយ្យ​ខ្លាំងពេក​៕

WAT-060115 WAT-060117

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya