ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់​ជនសង្ស័យ​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​ចំនួន​១១​នាក់​បញ្ជូនទៅ​តុលាការ​ ​

ប៉េអឹម​ឃាត់​ជនសង្ស័យ​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​ចំនួន​១១​នាក់​បញ្ជូនទៅ​តុលាការ​ ​

ខេត្តសៀមរាប​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រតិបត្តិ​យ៉ាង​ក្ដៅគគុក ចុះ​ព័ទ្ធចាប់ មុខសញ្ញា​ចែក ចាយ​ប្រើប្រាស់ គ្រឿងញៀន យ៉ាងសកម្ម នៅក្នុង​ក្រុង​សៀមរាប បាន​ជា​បន្តបន្ទាប់ រហូត​ឈានដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១១​នាក់​និង​វត្ថុតាង នាំយក​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​និង​កសាង​សុំ​រឿង​បញ្ជូន​ទៅកាន់​តុលាការ​។​
​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​៤​មករា ២០១៦​ស្ថិតនៅ ក្រុង​/​ខេត្តសៀមរាប ខណៈ​ពួកគេ​កំពុង​ចែកចាយ​តាម​ផ្លូវ​សាធារណៈ​និង​នៅតាម​ផ្ទះ​ជួល ។​
​លោក​អនុ​សេនី​យ៍ ធា​វ ច័ន្ទ​តារា នាយការិយាល័យ​កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានឲ្យដឹង​ថា​ជនសង្ស័​យ​ទាំង ១១​នាក់​រួមមាន មាន​ទី​១/​ឈ្មោះ នុត រតនៈ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម​(​ជួញដូរ​)​ទី​២/​ឈ្មោះ ពៅ វណ្ណា​រ៉ូ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម (​ជួញដូរ​) ទី​៣/​ឈ្មោះ រុន ភារម្យ ហៅ ជឿ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​(​ជួញដូរ​)​មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ទី​៤/ ឈ្មោះ ខន ខូន ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​ជាង​ឡាន (​ចាត់ចែង​ឱ្យ​ប្រើប្រាស់​) ស្នាក់នៅ​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ទី​៥/​ឈ្មោះ ស្រី សុវណ្ណ ហៅ​ភាព ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​កៅស៊ូ សង្កាត់​ស្លក្រាម​(​ចាត់ចែង​ឱ្យ​ប្រើប្រាស់​) ទី​៦/​ឈ្មោះ តាន់ រស្មី ហៅ​ចក់ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ចាត់ចែង​ឱ្យ​ប្រើប្រាស់ ទី​៧/​ឈ្មោះ ជុង វណ្ណី ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​ជាងឈើ រស់នៅ​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ (​ចាត់ចែង​ឱ្យ​ប្រើប្រាស់​) ទី​៨/​ឈ្មោះ ពេជ្រ ចាន់​ឆៃ​យ៉ា ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​សិស្ស រស់នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ​(​ចាត់ចែង​ឱ្យ​ប្រើប្រាស់​) ទី​៩/​ឈ្មោះ កែវ សុភ័ក្ក្រ ភេទ​ប្រស​អាយុ​២៣​ឆ្នាំ​មុខរបរ កាត់សក់ មាន​ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម (​ចាត់ចែង​ឱ្យ​ប្រើប្រាស់​) និង​ទី​១០/​ឈ្មោះ សួន ប៉ានូ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិត ស្នាក់នៅ​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ​(​ជួញដូរ​)​និង​ទី​១១/​ឈ្មោះ ថន សុជា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប បច្ចុប្បន្នសា្ន​ក់នៅ​ភូមិវាល សង្កាត់​គោកចក (​ជួញដូរ​)​។ ក្រោយពី​ធ្វើ​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាង​លើ​កម្លាំង​ជំនាញ​បាន​ធ្វើ​ការដកហូត​វត្ថុតាង​មាន​៖ ទូរស័ព្ទ​ចំនួន​៧​គ្រឿង​,​ម្ស៉ៅ​មេតំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​១៧​កញ្ចប់ ទម្ងន់​ស្មើ​៩.០៤​ក្រាម Wy​ចំនួន​១​គ្រាប់ ម៉ូតូ​ចំនួន​៧​គ្រឿង ព្រម​ទាំង​ឧបករណ៍​វិច​ខ្ចប់​សំរាប់​លក់​និង​ប្រើប្រាស់​មួយចំនួនធំ​។ ក្រោយពី​ធ្វើ​ការបង្ក្រាប​និង​សួរនាំ​រួចមក កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ធ្វើ​ការកសាង​សំណុំរឿង បញ្ជូន​ទាំង​ជនសង្ស័យ​ខាងលើ រួម​ទាំង​វត្ថុតាង​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​០៦​ខែ​មករា​ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕
940970_456711687847260_4071672650388122547_n 10400497_456711731180589_9053975524578363787_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya