ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​មុខសញ្ញា​កាច់ក​ម៉ូតូ​២​នាក់​

អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​មុខសញ្ញា​កាច់ក​ម៉ូតូ​២​នាក់​

​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌមានជ័យ ដែល​ប្រចាំការ នៅ​សង្កាត់​ស្ទឹងមានជ័យ បាន​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់ ក្នុងចំណោម​បក្ខពួក​៣​នាក់​នៅ​ម៉ោង ២​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ០៦ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុងភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

 

​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ទី​១.​ឈ្មោះ​ឡុង ឆ​យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ ភូមិ ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ទី​២.​ឈ្មោះ​យ៉េ​ង គឹម​ស័​រ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​បក្ខពួក​ដែល​រត់គេចខ្លួន​នោ​ញ មានឈ្មោះ អា​ឡេ​ឡឺ អាយុ​១៨​ឆ្នាំ មុខរបរ និង​អាស័យដ្ឋាន​មិន​ពិតប្រាកដ ។​

 

​សមត្ថកិច្ច​អាវុធហត្ថ ឃាត់ខ្លួន​បាន​ភ្លាមៗ និង​ធ្វើការ​ឆែកឆេរ​ខ្លួន ក៏​រកឃើញ​មាន សម្ភារៈ​សម្រាប់ធ្វើ​សកម្មភាព​កាច់ . ក ម៉ូតូ​មួយចំនួន ដូចជា សោរ​កាច់​.​ក ១ , សោរ​លេខ​៨ ចំនួន ១ , និង ដែក​សម្រាប់​ឆ្កឹះ​ចំនួន ១​ផងដែរ ។​

 

​ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ ក៏ដូចជា​វត្ថុតាង ត្រូវបាន​បញ្ចូនទៅ​កាន់ ទីបញ្ជាការដ្ឋាន​កង រាជ​អាវុធហត្ថ​រាជ​ធា នី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​នាំ​បន្ថែម និង​ត្រៀម​កសាង​សំណុំរឿង​ប​ញ្ចូ​ន ទៅ​តុលាការ ចាត់ការ​ទៅតាម​ផ្លូវ ច្បាប់ ៕gsssx gsss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya