ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ស្លាប់ ២​នាក់​របួស​ធ្ងន់​ស្រាល ៤​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុង​ពោធិ៍សាត់​ក្នុង​ថ្ងៃ​តែមួយ​ ​

ស្លាប់ ២​នាក់​របួស​ធ្ងន់​ស្រាល ៤​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុង​ពោធិ៍សាត់​ក្នុង​ថ្ងៃ​តែមួយ​ ​

ខេត្ត​ពោធិ៍សាត់​៖ យ៉ាងហោច​ណាស់​មនុស្ស ២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ និង ៤​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ៣​លើក​ផ្សេងគ្នា​នៅ​ក្រុង​ពោធិ៍សាត់ ។​
​នគរបាល​ចរាចរណ៍​ក្រុង​ពោធិ៍សាត់ បានឱ្យដឹងថា ការគ្រោះថ្នាក់​ចរាចរណ៍​បណ្ដាលឱ្យ​មនុស្ស​ស្លាប់ និង​របួសធ្ងន់​ស្រាល​រដូក​រណេល​ក្នុង​ថ្ងៃ​តែ​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​សូរិយា​លើ សង្កាត់​លលកស ក្រុង​.​ខេត្ត​ពោធិ៍សាត់ បង្កឡើង​ដោយ​ម៉ូតូ ១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ពោធិ៍សាត់ 1E-2292 បើកបរ​ដោយ​ឈ្មោះ ឈឹង ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ស្រុក​ក្រគរ និង​អ្នករួមដំណើរ​ឈ្មោះ យឿន វិចិត្រ ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​.​សង្កាត់​កើតហេតុ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ​បាន​បុក​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ ប៊ិត រិទ្ធ ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ រស់នៅ​ភូមិ​.​សង្កាត់​កើតហេតុ បណ្ដាលឱ្យ​ដួល​ប្រកាច់​ស្លាប់​ភ្លាមៗ ខណៈ​ជនរងគ្រោះ​ដើរ​ឆ្លងផ្លូវ​ពី​លិច​ទៅ​កើត ចំណែក​អ្នកបើកបរ​ម៉ូតូ​បង្ក​ខាងលើ រងរបួស​ធ្ងន់​ទាំង ២​នាក់ ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។ ប្រភព​ពី​នគរបាល​ខាងលើ​បន្ត​ថា លុះដល់​វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ១​លើក​ទៀត ត្រង់​ចំណុច​ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ រវាង​គោយន្ត​កន្ត្រៃ​បើកបរ​ដោយ​ឈ្មោះ តំ សេង ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​លា​វ សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​ខាងលើ​បាន​បត់​ឆ្វេង គ្រា​នោះ​ក៏​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ពោធិ៍សាត់ 1D-0477 បើកបរ​ដោយ​ឈ្មោះ ហេង ឡង់ឌី ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​បាក់​ត្រា ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា បាន​បុក​ពេញទំហឹង​បណ្ដាលឱ្យ​រងរបួស​ភាគី​ម្ចាស់​ម៉ូតូ​យ៉ាងដំណំ ត្រូវបាន​គេ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។ ប្រភព​ដដែល​បន្ត​ទៀត​ថា រហូតដល់​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់ បាន​កើតឡើង ១​ករណី​ទៀត ត្រង់​ចំណុច​ភូមិ​ដង្គា​រ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ រវាង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ពោធិ៍សាត់ 1E-3194 បើកបរ​ដោយ​ឈ្មោះ ពេជ្រ ភារុន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​.​សង្កាត់​កើតហេតុ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ស៊ុយ​សឺ​គី​វីវ៉ា សេរី ២០០៩ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ មាន ខេន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ស្ថានីយ៍ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ក្នុង​ទិសដៅ​បញ្ច្រាស់​ទិស​គ្នា បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​វីវ៉ា​របួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ចំណែក​ម្ចាស់​ម៉ូតូ​ហុងដា​ឌ្រី​ម ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ។ ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា វត្ថុតាង​បង្ក​ការគ្រោះថ្នាក់​សមត្ថកិច្ច​យក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ និង​ធ្វើ​ការស្រាវជ្រាវ​វាស់វែង​ដើម្បី​បន្ត​ការដោះស្រាយ​គ្នា​តាម​នីតិវិធី ៕
734865_456682297850199_5980669025831607605_n 10561824_456682264516869_6309238115358379061_n 12510327_456682344516861_7342177191467599640_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya