ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​អ្នកប្រើប្រាស់​ថ្នាំញៀន ៨​នាក់​ ​

ប៉ូលិស​ឃាត់​អ្នកប្រើប្រាស់​ថ្នាំញៀន ៨​នាក់​ ​

ខេត្ត​កំពង់ចាម​៖ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៦ វេលា​ម៉ោង ៧​និង​៤០​នាទី​យប់ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្វាយទាប ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ចំហរ នៅ​ចំណុច​បន្ទប់​ជួល (​ស្រែ​ម្អម​) របស់​ឈ្មោះ ធិន ប៊ុន​ថា​ន ភេទ​ប្រុស អាយុ ៥២​ឆ្នាំ នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់​(​ស្រី​២​នាក់ )​។​
​ជនសង្ស័យ​ទាំង​៨​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ម៉ន សំអាត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ​/ ទី​២-​ឈ្មោះ ពេជ្រ ស៊ីណា ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ផ្ទះ​ព្រៃ ឃុំ​ព្រៃ​ញ៉ែ​ក​២ ស្រុក​សំពៅ​មាស ខេត្ត​ពោធិ៍សាត់​/ ទី​៣-​ឈ្មោះ ញ៉ ស្រីអូន ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងវែត ស្រុក​គី​រី​វ​ង្យ ខេត្តតាកែវ ជា​អ្នក​ជួញដូរ​គ្រឿងញៀន​/ ទី​៤-​ឈ្មោះ នាង មាស​មិនា ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ជយោ ស្រុក​ចំការលើ​/ ទី​៥-​ឈ្មោះ វិត សុខា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អំពិល ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ជា​អ្នក​យក​ថ្នាំញៀន​មក​លក់​ឲ្យឈ្មោះ ម៉ន សំអាត​/ ទី​៦-​ឈ្មោះ ញឹប វិចិត្រ ហៅ​ពេជ្រ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយទាប ស្រុក​ចំការលើ​/ ទី​៧-​ឈ្មោះ ហាក់ ចាន់ឌិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ និង​ទី​៨-​ឈ្មោះ ស្រឺ សីហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយទាប ស្រុក​ចំការលើ ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន (​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ ម៉ន សំអាត កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង​)​។
​ក្នុង​ការឃាត់ខ្លួន​ក្រុម​ជន​ប្រើប្រាស់​ថ្នាំញៀន​ខាងលើ​នេះ​ដែរ កម្លាំង​នគរបាល​ដកហូត​បាន​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ហៅ​ម៉ា​ទឹកកក​១​កញ្ចប់​តូច /​ម៉ូតូ​3​គ្រឿង ម៉ាក​ហុងដា​C១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ១​គ្រឿង /​ម៉ាក​C១០០ កូរ៉េ ពណ៌​ស្លា​ទុំ​១​គ្រឿង និង​ម៉ាកវ៉េវ​អាល់​ហ្វា ពណ៌​ក្រហម ១​គ្រឿង / កាបូបដៃ​២ ,​ទូរស័ព្ទ​៧​គ្រឿង អត្ដ​សញ្ញាណ​ប័ណ្ណ​២​សន្លឹក /​ក្រដាស​ពណ៌​ទឹកប្រាក់​២/​ដុំ​សាក​ថ្ម​១ ,​កាស​ទូរស័ព្ទ​១ ,​ប្រដាប់​កិប​ក្រដាស់ ១,​ដែកកេះ​៤ /​ក្រែ​មលាប​បបូរមាត់​១ ,​កាត​វី​ង​២​សន្លឹក​,​ថង់ប្លាស្ទិក​មួយចំនួនធំ និង​បារី​២៣​ដើម​៕

aaaa

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya