ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ជនសង្ស័យ ម្នាក់​ចូល​លួច​ម៉ូតូ​ត្រូវ​ម្ចាស់​គេ​ទាន់​រត់​ដេញចាប់ ​

ប៉ូលិស​ចាប់​ជនសង្ស័យ ម្នាក់​ចូល​លួច​ម៉ូតូ​ត្រូវ​ម្ចាស់​គេ​ទាន់​រត់​ដេញចាប់ ​

ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់​ត្រូវ​កម្លាំង​ល្បាត​នគរបាល​ប៉ុស្តិ៍​ចាប់ ឃាត់ខ្លួន​បាន ពេល​រូបគេ​ធ្វើ​សកម្មភាព​លួច ម៉ូតូ​ម៉ាក​ស៊ុយ​សា​គី​វីវ៉ា មួយគ្រឿង កាលពី​វេលា​ម៉ោង​៦ និង​០០​នាទី​ល្ងាច ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​១E​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១៩៧ ក្រុម​២២ ភូមិ​៤ សង្កាត់ ទំនុបទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ មានឈ្មោះ ផន ភក្តី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​រើស​អេតចាយ មាន​ទីលំនៅ​ផ្ទះ​ជួល​នៅ​ម្ដុំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំណែក ជនរងគ្រោះ​មានឈ្មោះ អ៊ូ រិទ្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ១E ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១៩៧ ក្រុម​២២ ភូមិ​៤ សង្កាត់ ទំនុបទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
មុនពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុយ​សា​គី​វីវ៉ា ពណ៌​ក្រហម ពាក់​ស្លាក់​លេខ ក្រចេះ 1A.7232 ទើបតែ​មក​ពី​ដើរលេង​ក្រោយមក ក៏​បាន​ជិះ​មក​ផ្ទះ​វិញ ក៏​បាន​ទុក​ម៉ូតូ​នៅ​ក្នុងផ្ទះ​ហើយ​បាន​ឡើង​ទៅលើ​ផ្ទះ​មួយ​ស្ទុះ​ក្រោយមក ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​បាន​បើកទ្វា​ផ្ទះ​របស់​ជនរងគ្រោះ​ហើយ បាន​បណ្ដើរ​ចេញ​ពី​ផ្ទះ​។ ពី​នោះ​ជនរងគ្រោះ​ក៏​បានលឺ​សំលេង​ទ្វារផ្ទះ​ដូចជា​មាន​គេ​បើក​ក៏បាន ស្ទុះ​មក​មើល​ក៏​តែ​បាត់​ម៉ូតូ​ក៏​បាន​រត់​ចេញ​ទៅ​ខាង​មុខ​ផ្ទះ​ក៏​ស្រាប់តែ ឃើញ​ជនសង្ស័យ​ម្នាក់​កំពុងតែ​បណ្ដើរ​ម៉ូតូ​របស់​ខ្លួន​៕

12507395_456661151185647_9173426979980396697_n 12507395_456661187852310_8043135821328996473_n 12508702_456661164518979_2406128479386385785_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya