ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ា​ញ់​គំរាម​មួយ​គ្រាប់ ​ខឹង​ស្តី​ឲ្យ​រឿង​ស្តោះ​ទឹកមាត់​មិន​ដឹងអី​!

ប៉ា​ញ់​គំរាម​មួយ​គ្រាប់ ​ខឹង​ស្តី​ឲ្យ​រឿង​ស្តោះ​ទឹកមាត់​មិន​ដឹងអី​!

​ភ្នំពេញ​៖ មាន​ករណី​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​បានកើត​ឡើង មាន​បុរស​ម្នាក់​រួមជាមួយ​នឹង​ប្រពន្ធ បាន​ផ្ទុះអាវុធ​មួយ​គ្រាប់ ដោយសារ​ខឹង​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ស្តី​ឲ្យ​រឿង​ស្តោះ​ទឹកមាត់ ដោយហេតុ​ការ​ណ៌​ផ្ទុះអាវុធ​នេះ បានកើត​ឡើង​នៅ​ម៉ោង​៩៖៤០​នាទី​យប់ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ ត្រង់ចំណុច​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ស្ត្រី​វ័យ​ចំណាស់ ដែល​រង​ការ​គំរាម​បាញ់​នោះបាន​បញ្ជាក់ថា ដំបូង​ឡើយ​ជនបង្ក​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ Dream C125 ស៊េរី​២០១៣ មួយគ្រឿង បានមក​ឈប់​នៅ​កន្លែង​លក់ដូរ​របស់គាត់ ហើយ​បាន​ស្តោះ​ទឹកមាត់​របៀប​មើលងាយ​ដល់​គាត់ ពេលនោះ​គាត់​ប្រាប់ថា «​ក្មួយ​កុំ​ស្តោះ​ទឹកមាត់​អីចឹង​កន្លែង​អ៊ុ​លក់ដូរ​» គ្រាន់​ឮ​ពាក្យ​ប្រាប់​ពី​អ៊ុ​ស្រី​យ៉ាង​ដូចនេះ ធ្វើ​ឲ្យ​បុរស​នោះ​ខឹង​បាន​លើក​ឥ​វ៉ាន់ ដែល​គាត់​ដាក់លក់​គ្រវែង​ចោល ហើយ​បាន​ដើរចេញ​បាន​ពីរ​ទៅ​បី​ជំ​ហ៊ាន ក៏​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​ផ្ទប់​ទៅនឹង​របង​ថ្ម​១​គ្រាប់ បង្ក​ជាការ​ភ្ញាក់ផ្អើល​តែម្តង មិន​ត្រឹមតែ​បាញ់​បង្ក​ជាការ​ភ្ញាក់ផ្អើល​ប៉ុណ្ណោះ ជនបង្ក​បាន​បោះពាក្យ​សំដី​មក​ថា «​អញ​បាញ់​ប៉ុណ្ណឹង​គ្មាន​អាណា ធ្វើ​អី​អញ​បានទេ​» បន្ទាប់ពី​និយាយ​ហើយ​ជនបង្ក បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ចេញទៅ​បាត់ទៅ​។​
​ប្រភពព័ត៌មាន​បន្តថា បន្ទាប់ពី​ជនបង្ក​ចេញទៅ​បាត់ទៅ គេ​ឃើញ​កម្លាំង​អាវុធហត្ថ ចុះមក​ជ្រោង​ច្រាង ដើម្បី​សាក​សួររក​មូលហេតុ នៃ​ការផ្ទុះអាវុធ​នេះ​៕gx sgs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya