ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » លោក ង៉ោ ម៉េង​ជ្រួន ជួយ​មើល​គម្រប​លូ​បាក់បែក​នៅក្នុង​មូលដ្ឋាន​ផង​ ​

លោក ង៉ោ ម៉េង​ជ្រួន ជួយ​មើល​គម្រប​លូ​បាក់បែក​នៅក្នុង​មូលដ្ឋាន​ផង​ ​

ប៉ោយ​ប៉ែត​៖ ប្រជាពលរដ្ឋ នៅ​ក្រុង​ប៉ោយ​ប៉ែត បាន​រិះគន់​យ៉ាងខ្លាំង ចំពោះ​លោក​អភិបាលក្រុង ង៉ោ ម៉េង​ជ្រួន ដែល​តាំងពី​ឡើងកាន់​តំណែង​ក្រៅពី​មាន​ស្នាដៃ​ផ្លាស់ប្តូរ​ចៅសង្កាត់​ប៉ោយ​ប៉ែត ២​ដង និង​ការខិតខំ​ប្រឹងប្រែង​ដើរ​រក​ប្រភព​ទឹក​យក​មកឲ្យ​ក្រុមហ៊ុន​អាន​កូ ផលិត​ទឹកស្អាត លក់​ឲ្យ​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ប្រើប្រាស់ គឺ​មិន​បាន​ធ្វើ​អ្វី​ជា​ដុំកំភួន ជូន​សង្គម​និង​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ប៉ោយប៉ែ​ត​ឡើយ ។
​ជាក់ស្តែង​សូម្បីតែ​គម្រប​លូ ដែល​បាក់​ឬ​បែក​នៅតាម​ចិញ្ចើមផ្លូវ​ក្នុង​ក្រុង ក៏​លោក​ង៉ោ ម៉េង​ជ្រូន មើល​មិន​ឃើញ​ដែរ ។ មាន​ប្រជាពលរដ្ឋ​ខ្លះ​និយាយថា អ្វី​ដែល​គ្មាន​ប្រយោជន៍​ដល់​គាត់​នោះ លោក​ង៉ោ ម៉េង​ជ្រូន មិន​យក​ភ្នែក​មើល​ទេ តែបើ​មាន​ផលប្រយោជន៍​វិញ ទើប​គាត់​ដុតដៃ​ដុតជើង​។ តើ​អ៊ីចឹង​មែន​ទេ លោក​ង៉ោ ម៉េង​ជ្រូន​?
​ភ្នាក់ងារ​អរិយធម៌ បាន​ដើរ​រាប់​លូ​នៅ​សង្ខាង​ផ្លូវ ចាប់​ពី​មុខ​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​ទៅ​ខាង​លិច រហូត​ដល់​រង្វង់​មូល មាន​ល​ជាង​៣០០​កន្លែង ហើយ​បាក់​និង​បែក​គំរប មាន​៦៦​កន្លែង ។ ប៉ុន្តែ​កន្លងមក​មិនទាន់​ល្បី​ថា មាន​មនុស្ស​ដើរ​ធ្លាក់​ចូល​ក្នុង​លូ ដែល​គ្មាន​គម្រប​ទាំងនោះ​ទេ អ៊ីចឹង​ហើយ​បានជា​លោក​អភិបាលក្រុង​ខ្ជិលរ​វក់​ឈឺ​ក្បាល​ហាលថ្ងៃ និង​ជួសជុល ទុក​ឲ្យ​វា​ចំហ​អ៊ីចឹង​ទៅ​ចុះ ព្រោះ​បើ​មាន​គ្រោះថ្នាក់​គឺមាន​តែ​ភ្ញៀវ​ទេសចរណ៍​ឬ​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ មិន​ប៉ះពាល់​ដល់​ក្រុមគ្រួសារ​របស់​អភិបាល​ក្រុង​ទេ ៕ ដោយ​៖ នាយរ​បាច​មាន់​
IMG_1907 IMG_1921 IMG_1946 IMG_1955

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya