ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ម៉ូតូ​ធំ​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ស្លាប់ នៅ​ផ្លូវ​លេខ​៣៧១

បុរស​ម្នាក់​ម៉ូតូ​ធំ​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ស្លាប់ នៅ​ផ្លូវ​លេខ​៣៧១

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​បន្ទាប់ពី​ត្រូវ​រថយន្ត​កុងតឺន័រ​រេ​ចង្កូត​ទៅបុក​ម៉ូតូ​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​មជ្ឍមណ្ឌល​មង្គល​ឧ​ត្ត​ម តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

 

​បុរសរងគ្រោះ​ឈ្មោះ ហួ ហ៊ា​ប អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ផ្សារ​ថ្មី ឃុំ​ពាមប្រធ្នោះ ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ធំ​១​គ្រឿង​ម៉ាក XR ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1T-3784 ។​
​មុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​ធំ​១​គ្រឿង​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​កន្លែងកើតហេតុ​ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​ដែល​កំពុង​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​បាន​រេ​ចង្កូត​មក​បុក​ម៉ូតូ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។ ភ្លាមៗ​នោះ​អ្នកបើកបរ​កុងតឺន័រ​ក៏បាន​បន្ថែម​ល្បឿន​បើក​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង ។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​វាស់វែង និង​ប្រគល់​សព​ជនរងគ្រោះ​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕gs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya