ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​បងតូច​​បងធំ​ដេញ​វាយ​គ្នា​​ពេញ​ផ្លូវ​ឃាត់ខ្លួន ២៣​នាក់ ​

ប៉ូលិស​បង្ក្រាប​បងតូច​​បងធំ​ដេញ​វាយ​គ្នា​​ពេញ​ផ្លូវ​ឃាត់ខ្លួន ២៣​នាក់ ​

កណ្ដាល ៖​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅតាម បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​អង្គស្នួល ទី​២ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ដ​កណ្ដាល ។​
ក្រុម​ក្មេង​ទំនើង បងតូច​បងធំ ដែល​បាន​ដេញ​វាយ​គ្នា​ពេញ​ផ្លូវ ធ្វើឱ្យប៉ះពាល់ ដល់​សណ្ដាប់ ធ្នាប់​សាធារណៈ និង​ធ្វើឱ្យ​ប្រជា ពលរដ្ឋ​ធ្វើដំណើរ តាមផ្លូវ នាំគ្នា​ពេញ​ខ្លាច ដោយសារតែ សកម្មភាព របស់ ពួកគេ ត្រូវ បាន​កម្លាំង​នគរបាល​ផ្នែក​អន្ដរាគមន៍ នៃ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​អង្គស្នួល ខេត្ដ​កណ្ដាល និង​កម្លាំង នគរបាល​មូលដ្ឋាន​ឃុំ
​ពើក បាន ចេញ​ប្រតិ​ប​ត្ដិ​ការចុះទៅ​បង្ក្រាប និង​ចាប់ខ្លួន ជា​បន្ដបន្ទាប់ ខណៈដែល​ពួកគេ​កំពុង​បង្ក​អុក ឡុ​ក​ដេញ​វាយ​កាប់​ចាក់​គ្នា​ប្រសេចប្រសាច ពេញ​ដងផ្លូវ ។​
​ជុំវិញ​ការបង្ក្រាប​ក្រុម​ក្មេង​ទំនើង​ទាំងនេះ មន្ដ្រីនគរបាល​ស្រុក​អង្គស្នួល បានឱ្យដឹងថា មូលហេតុ​ដែល​នាំ ឱ្យ​ពួកគេ​ទាំងពីរ​ក្រុម​ដេញ វាយ​គ្នា​ប្រសេច ប្រសាច ពេញ​ដងផ្លូវ បង្ក​ភាព អនាធិបតេយ្យ និង​ការ​ភ័យ ខ្លាច​ដល់​ប្រជា ពលរដ្ឋ​នោះ ព្រោះតែ​រឿង​ផឹកស៊ី​ក៏​កើតជា ជម្លោះ​រហូតដល់​ពួកគេ​វាយ​ផ្ទះ​ប្រជាពលរដ្ឋ នៅតាម​ដងផ្លូវ បណ្ដាលឱ្យ​ខូចខាត
​ទៀតផង​។​
​យ៉ាងណាក៏ដោយ​យោងតាម​របាយការណ៍ របស់​អធិការនគរបាល​ស្រុក​អង្គស្នួល ខេត្ដ កណ្ដាល លោក មាន សំណាង បាន​បញ្ជាក់ថា ក្រុម​ក្មេង​ទំនើង​ទាំងនេះ ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល ស្រុក​អង្គស្នួល ដើម្បី ធ្វើការ​អប់រំ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya