ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​បុក​រថយន្ត​ឆ្លងផ្លូវ​ខ្ទាត​ខ្ទប់​បង្គោល​រនាំង​ចែក​ទ្រូងផ្លូវ បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​

ជិះ​ម៉ូតូ​បុក​រថយន្ត​ឆ្លងផ្លូវ​ខ្ទាត​ខ្ទប់​បង្គោល​រនាំង​ចែក​ទ្រូងផ្លូវ បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​

​ភ្នំពេញ ៖ ម៉ូតូ​មួយគ្រឿង​ដែល​ជិះ​យ៉ាង​លឿន ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅបុក​រថយន្ត​កំពុង​ឆ្លងផ្លូវ​ពី​ហៀ​ង​ខាងស្តាំ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ខ្ទាត​ទៅ​បោក​ខ្ទប់ និង​បង្គោល​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភា្ល​មៗ​នៅ​ម៉ោង​ប្រហែល ២១៖៤០​នាទី ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅតាម បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ជនរងគ្រោះ ឈ្មោះ អ៊​រ វណ្ណដា​រ៉ា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​ប្រើ​ប៊ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BJ-7079 ។ ឯ​រថយន្ត​បង្ក​ម៉ាក​លុ​ច្យ​ស៊ី​ស​៣០០ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-4049 អ្នកបើកបរ​ពុំ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

 

​មុនពេល​កើតហេតុ រថយន្ត​បង្ករ​បើកបរ ក្នុងទិសដៅ ពី​កើ​តទៅ​លិច លុះដល់​ភូមិ​ព្រៃទា ក៏បាន​បើក​យឺតៗ​អែប នឹង​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ រួច​បត់​ឆ្វេង​ត្រឡប់ក្រោយ​វិញ ភ្លាម​នោះដែរ ស្របពេល​ម៉ូតូ​ជនរងគ្រោះ​ជិះ​ក្នុង​ល្បឿន​លឿន ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​យ៉ាង​ពេញ ទំហឹង​បណ្តាល​ឲ្យ ជនរងគ្រោះ​ខ្ទាត​ផ្លោង​ចេញពី​ម៉ូតូ ទៅ​បោក​ខ្ទប់ នឹង​បង្គោល​ស្លាក​សញ្ញា​ចរាចរ រនាំង​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់ ភ្លាមៗ​។​

 
​ក្រោយ​កើតហេតុ​នគរបាល ចរាចរ​ខណ្ឌ​បាន​ចុះ​ទៅដល់​ធ្វើការ​វាស់វែង និង​បានប្រគល់​សាកសព ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុតាង​ត្រូវប្រគល់ ទៅ​ឲ្យ​នគរបាល​ចរាចរ ជើងគោក រាជធានី​ភ្នំពេញ​យកទៅ​រក្សា ទុក​ចាត់​ការបន្ត​ទៅតាម ផ្លូវ​នីតិវិធី​ច្បាប់​៕sdg sf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya