ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ចោរឆក់​បាន​សម្រេច តែ​រត់​មិន​រួច​ប្រជាពលរដ្ឋ​ស្វាគមន៍​យ៉ាង​ចាស់ដៃ​ ​

ចោរឆក់​បាន​សម្រេច តែ​រត់​មិន​រួច​ប្រជាពលរដ្ឋ​ស្វាគមន៍​យ៉ាង​ចាស់ដៃ​ ​

ភ្នំពេញ​៖ កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​០០​នាទី​យប់ ថ្ងៃទី​០៥​ខែ​មករា​ឆ្នាំ​២០១៦ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សាលា​មេ​តេ​យ្យ​ទួលគោក ផ្លូវ​២៨៩ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក​។​
-​ជនសង្ស័យ​ឈ្មោះ ៖
១-​ម៉េង សុខ​កុសល អាយុ​២៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​
៧២​ផ្លូវ​៥១៤ ក្រុម​៥២ ភូមិ​១៣ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក​។​
២- ទាវ បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​មិន​
​ចាំ​លេខ ផ្លូវ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។
-ជនរងគ្រោះ​មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​ឡើយ ។​
​ចាប់​យក​វត្ថុតាង​ដែល​ជា​សម្ភារៈ​របស់​ជន​រងគ្រោះ ៖
១-​កង់ដៃ ពណ៍​ទង់ដែង ចំនួន​០២
២-​ម៉ូតូ របស់​ជនសង្ស័យ ម៉ាក សង់​សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​1BM
5728​ភ្នំពេញ ។ មុនពេល​កើតហេតុ​ជនសង្ស័យ​មាន​គ្នា​០៤​នាក់​ជិះ​ម៉ូតូ​០២​គ្រឿង​
​ទើប​ចេញពី​ផ្ទះ​នៅ​ផ្លូវ​៥១៤ ក្បែរ​អង់​តែ​ន​ទួលគោក ដោយ​ជិះ​មកដល់ ស្តុប​
​រតនៈ​ស្រី​ម៉ៅ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ស្ពាយ​កាបូប ពួកវា​
​ក៍​ជិះ​ទៅ​ក្បែរ​រួច​ធ្វើ​សកម្មភាព​កាបូប​តែម្តង​។ ក្រោយ​ពី​ឆក់​កាបូប​បាន​សម្រេច​
​ហើយ​ពួក​វា​ក៏​នាំគ្នា​ជិះ តែ​សំណាង​មិន​ល្អ​ដោយ​ជនរងគ្រោះ និង អ្នកធ្វើដំណើរ​
​ឃើញ​ហេតុការណ៍​នាំគ្នា​ដេញតាម ធ្វើឲ្យ​ជនសង្ស័យ​ពីរ​នាក់​ក្នុងចំនោមប​ក្ស​
​ពួក​បួន​នាក់​ដួល​ម៉ូតូ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​នាំគ្នា​វាយ​តែម្តង​។ ចំណែក​
​បក្សពួក​វា​ពីរ​នាក់​ទៀ​ត​រត់គេចខ្លួន​បាត់​៕
535040_1546584515665188_5819955384924817807_n 946794_1546584512331855_8494691460935308036_n 1150230_1546584575665182_4647916007189067712_n 12507654_1546584492331857_3486349226257928165_n 12510381_1546584505665189_7359175068175475699_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya