ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​លក់​ស្រា​បៀរ​លី​អូ​នៅ​ខេត្ត​បាត់ដំបង ជនជាតិ​ថៃ​៥​នាក់​ផឹក​ស្រវឹង​វាយ​គ្នា ផ្អើល​មនុស្ស​រត់​ជាន់​គ្នា ក៏​ប៉ុន្តែ​គ្មាន​មនុស្ស​ណា​ម្នាក់​រង​បួស​ស្លាប់ ​

ប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​លក់​ស្រា​បៀរ​លី​អូ​នៅ​ខេត្ត​បាត់ដំបង ជនជាតិ​ថៃ​៥​នាក់​ផឹក​ស្រវឹង​វាយ​គ្នា ផ្អើល​មនុស្ស​រត់​ជាន់​គ្នា ក៏​ប៉ុន្តែ​គ្មាន​មនុស្ស​ណា​ម្នាក់​រង​បួស​ស្លាប់ ​

ខេត្ត​បាត់ដំបង​៖
​ជនជាតិ​ថៃ​ចំនួន​៥​នាក់​បាន​ផឹកស្រា​ស្រវឹង​នៅ​ក្នុង​ការប្រគំ​តន្ត្រី​ខន​សឺត​ផ្សព្វផ្សាយ​លក់ ស្រា​បៀ​រលី​អូ​បាន​ឈ្លោះ​វាយ​គ្នា​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នក​ដើរលេង​កំសាន្ត​យ៉ាង​កុះករ​រត់​ជាន់​គ្នា​ក៏ប៉ុន្តែ​ហេតុការណ៍​នេះ​មិន​បណ្តាលឱ្យ​មនុស្ស​ណា​ម្នាក់​ស្លាប់​និង​រង​បួស​នោះឡើយ គ្រាន់តែ បង្ក​ឱ្យ​ការខូចខាត​សម្ភារៈ​មួយចំនួន​ប៉ុណ្ណោះ​។​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ដើម​ពោធិ៍​សួនច្បារ​នាគ​បាញ់​ទឹក ក្នុង​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​
​ជនជាតិ​ថៃ​ទាំង​៥​នាក់​នោះ​ក្រោយ​ពី​បង្កហេតុ​រួច​ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង​បាន​ចុះទៅ​ឃាត់ខ្លួន​និង​ចាប់បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ទុក​ចាត់ការ​តាម​ផ្លូវច្បាប់​។​
​ជុំវិញ​នស​ហេតុការណ៍​នេះ បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឱ្យដឹងថា មុនពេល​កើតហេតុ​មាន​ការប្រគុំ​តន្ត្រី​ស្រា​បៀ​រលី​អូរ​របស់​ថៃ ដែល​មាន​មនុស្ស​ច្រើន​កុះករ​នាំគ្នា​អង្គុយ​ផឹកស្រា​លី​អូ កំសាន្ត​អារម្មណ៍ ដែល​មាន​តារា​ចំរៀង​ថៃ​មក​ច្រៀង​ក្នុង​ការប្រគំ​តន្ត្រី​នោះ​ទៀត​ផង​។ លុះ​បន្តិច​មក​ស្រាប់តែ​មាន​ជនជាតិ​ថៃ​គ្នាឯង​២​ក្រុម មួយ​ក្រុម​ខាង​ភាគី​ក្រុមហ៊ុនស្រា​បៀ​រលី​អូ និង​មួយ​ក្រុម​ទៀត​ជា​អ្នក​មក​លក់​ផលិតផល​តាំង​ពិ​ពណ៌​នៅ​ខេត្ត​បាត់ដំបង នៅពេល​នោះ​ទំនងជា​ពួកគេ​ផឹកស្រា​ស្រវឹង​រៀងៗ​ខ្លួន ហើយ​ក៏​ប៉ះ​សំដី​គ្នា​បង្ក​ជា​អំពើហឹង្សា​ដាក់​គ្នា​ទៅវិញទៅមក​បង្កឱ្យមា​ន​ការភ្ញាក់ផ្អើល នាំ​ឱ្យ​ភ្ញៀវ​ដែល​កំពុង​អង្គុយ​ផឹកស្រា​បៀ​លី​អូ កំសាន្ត​អារម្មណ៍ ជាមួយ​និង​បទ​ចំរៀង​បាន​រត់​ជាន់​ជើង​គ្នា​ទាំង​ព្រលឹងចុងសក់ អ្នកខ្លះ​រត់​ទៅ​បុក​តូប​លក់​បបរ តូប​លក់​លក់ទំនិញ​នៅក្បែរ​នោះ​បង្ក​ឱ្យ​ខូចខាត​សម្ភារៈ​មួយចំនួន​ធំ​។ ជនជាតិ​ថៃ​ទាំង​២​ក្រុម​នោះ បន្ទាប់មក​ត្រូវបាន​នគរបាល​ចុះ​ឃាត់​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​។​
​បើ​តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ឱ្យដឹងថា ជនជាតិ​ថៃ​ទាំង​៥​នាក់​នោះ ត្រូវបាន​មានការ សម្របសម្រួល​គ្នា​សង​ថ្លៃ​សម្ភារៈ​រង​ការខូចខាត​ដែល​មាន​ការទាមទា​សំណង​ពី​ម្ចាស់​ចំនួន​៤​នាក់​។ ជនជាតិ​ថៃ​ទាំងនោះ​មិន​ត្រូវបាន​ចាប់​បញ្ជូន​ទៅកាន់​តុលាការ​នោះ​ទេ គ្រាន់តែ​ធ្វើ​ការអប់រំ និង​សង​ថ្លៃ​ខូចខាត​តែប៉ុណ្ណោះ​។​
​សូមបញ្ជាក់​ថា​ការប្រគំ​តន្ត្រី​ស្រា​បៀ​លី​អូរ នៅ​ខេត្ត​បាត់ដំបង​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល រហូតមកដល់​ពេលនេះ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​នោះទេ ការលក់​ផលិតផល​និង​ទំនិញ​របស់​ថៃ​នៅ​ក្នុង​កម្ម​ពិធី​តាំង​ពិ​ពណ៌​នៅ​ខេត្ត​បាត់ដំបង​អាច​ដំណើរការ​រហូត​ដល់​ថ្ងៃ​៧​មករា ឆ្នាំ​២០១៦ ខាង​មុខ​ទើប​បាន​បញ្ចប់​៕
946186_456455537872875_6610311673309197453_n 1453280_456455581206204_9135989975039233577_n 12418110_456455634539532_5627667917576632343_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya