ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ទាំង​សងខាង ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ទាំង​សងខាង ​

កំពត​៖ ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ ពី​ភ្នំពេញ​មក​លេង​ស្រុកកំណើត នៅ​ខេត្ត​កំពត ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន បាន​បុក​ម៉ូតូ​គេ​ពីក្រោយ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ទាំង​សងខាង នៅ​ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៦​នេះ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ស្ថិតក្នុង​ភូមិ​ខ្ពប​រុន ឃុំ​ស្រៃ​ចែង ស្រុក​ជុំ​គី​រី​។​
​ជនរងគ្រោះ​បើក​ម៉ូតូ ម៉ាក​សេ​១២៥ សេរី​២០១៥ ពណ៌​ខ្មៅ អត់​ពាក់​ស្លាក​លេខ ឈ្មោះ រ៉ែ​ន ង៉ែ​ត្រ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ពងទឹក ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្ត​កំពត រងរបួស​ធ្ងន់​។ រីឯ​ស្ត្រី​ជិះ​ម៉ូតូ​បង្ក បុក​គេ​ពីក្រោយ ឈ្មោះ​សេង ស្រី​ទូច អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គី​រី ខេត្ត​កំពត បើកបរ​ម៉ូតូ​ម្នាក់ឯង ម៉ាក​ស្មាស់​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CZ-4651​។​
​ស្ត្រី​បើក​ម៉ូតូ​ស្មាស់ បាន​ធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ សំដៅ​មក​លេង​ស្រុក លុះដល់​ចំណុច​កើតហេតុ បាន​បុក​ទៅ​នឹង​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​ចំ​ពេញ​ទំ​ហ៉ឹង ខណៈ​រត់​ស្រប​ទិស​គ្នា ពី​ជើង​ទៅ​ត្បូង ធ្វើ​ឲ្យ​ធ្លាក់​ទៅក្នុង​គ្រលុក​កាវ​ថ្នល់ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ទាំង​សងខាង​។ ក្រោយ​ហេតុការណ៍​ភ្លាម បុរស​ជា​ជនរងគ្រោះ​បើក ម៉ូតូ​សង់​ពីមុខ ត្រូវបាន​គេ​ដឹកនាំ​យក​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តតាកែវ ចំណែក​ស្ត្រី​ជិះ​ម៉ូតូ​បុក​គេ​ពីក្រោយ រងរបួស ធ្ងន់​ដែរ ត្រូវបាន​គេ​ដឹកនាំ​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព នៃ​ឃុំ​កើតហេតុ​ខាងលើ​។ ដោយឡែក​វត្ថុតាង ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​កម្លាំង​នគរបាល នាំយក​ទៅ​រក្សាទុក​នៅ​ឯ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រែ​ចែង ដើម្បី​ដោះស្រាយ​គ្នា​ទៅ​ថ្ងៃក្រោយ​៕

KS11297

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya