ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលីស​អាមេរិក​កំពុង​តាមរក យ៉ុង ច័ន្ទ​សុធាវី ដែល​ទៅ​ច្រៀង​នៅ​អាមេរិក​ហើយ​រត់​គេចខ្លួន​ ​

ប៉ូលីស​អាមេរិក​កំពុង​តាមរក យ៉ុង ច័ន្ទ​សុធាវី ដែល​ទៅ​ច្រៀង​នៅ​អាមេរិក​ហើយ​រត់​គេចខ្លួន​ ​

ភ្នំពេញ​៖ ប្រភព​ច្បាស់ការ​ពី​សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា មន្ត្រី​ប៉ូលីស​អាមេរិក​បាន​នឹង​កំពុង​តាម​ស្វែងរក​តារាចម្រៀង​ស្រី​ពី​កម្ពុជា​គឺ​កញ្ញា យ៉ុង ច័ន្ទ​សុធាវី​ដែល​បាន​រត់គេចខ្លួន​ក្រោយ​ពី​នាង​បាន​ចេញ​ទៅ​សម្តែង​ទីនោះ​អស់​រយៈពេល​ជា​ច្រើន​ខែ​។​
​គួរ​រំលឹក​ដែរ​ថា តារាចម្រៀង យ៉ុង ច័ន្ទ​សុធាវី បាន​ធ្វើដំណើរ​ចេញពី​កម្ពុជា​រួមជាមួយ​នឹង​តារា​កំប្លែង​នាង​ប្រិមប្រិយ និង​នាយ​ក្រិន ដើម្បី​ចេញ​ទៅ​សម្តែង និង​ច្រៀង​រាំ​រក​លុយ​នៅ​លើ​ទឹកដី​អាមេរិក​កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៥​មកម្ល៉េះ​។ ពួកគេ​បាន​នឹង​កំពុង​សម្តែង​នៅតាម​បណ្តា​រដ្ឋ​មួយ​ចំនួន​នៅលើ​ទឹកដី​អាមេរិក​ដែល​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ហើយ​គ្រោង​នឹង​វិល​មក​កម្ពុជា​វិញ​ក្នុង​អំឡុង​ដើម​ខែ​មេសា​ឆ្នាំ​២០១៦​នេះ​។​
​ប្រភព​ពី​អ្នកសិល្បៈ​ម្នាក់​ដែល​ជិតដិត​នឹង​អ្នក​រៀបចំ​កម្មវិធី​Khmer Entertainment of America បាន​បញ្ជាក់​ប្រាប់ថា តារាចម្រៀង​ស្រី យ៉ុង ច័ន្ទ​សុធាវី បានធ្វើការ​រត់គេចខ្លួន​ពី​ផ្ទះ​ស្នាក់នៅ​របស់​អ្នក​រៀបចំ​កម្មវិធី​នា​រដ្ឋ​កាលីហ្វ័​រញ៉ា កាលពី​ព្រឹក​ថ្ងៃទី​៤​ខែ​មករា​ឆ្នាំ​២០១៦​ម៉ោង​នៅ​សហរដ្ឋអាមេរិក​។ ការ​បាត់​ខ្លួន​ដោយ​គ្មាន​ដំណឹង​នេះ​ត្រូវបាន​អ្នក​រៀបចំ​កម្មវិធី​ចាត់ទុកថា គឺជា​ការ​គេចចេញ​ពី​ការសម្តែង និង​ព្យាយាម​លាក់​ខ្លួន​ដើម្បី​ស្វែងរក​ការ​ជ្រកកោណ​នៅ​សហរដ្ឋអាមេរិក​។ ប្រភព​ដដែល​លើកឡើងថា​មុន​ពេល​បាត់​ខ្លួន​យ៉ុង ច័ន្ទ​សុធាវី​បាន​ប្រាប់​អ្នក​រៀបចំ​កម្មវិធី​ថា ដេក​មិន​លក់​ហើយ​ចង់​ងើប​ហាត់ប្រាណ​រួច​ក៏​បាត់​ខ្លួន​។ ការសន្និដ្ឋាន​ថា​ជា​ការ​គេច​ខ្លួន​គឺ​ក្រោយពេល​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​របស់​នាង​ត្រូវ​បាន​បិទ ដែល​សូម្បី​តែ​គណនី​យ​ហ្វេ​សប៊ុក​របស់​នាង​ក៏​ត្រូវ​បាន​នាង​បិទ​(Block)​ចោល​។ ប្រភព​បន្តថា​រហូត​មកដល់ពេលនេះ​ម្ចាស់​រៀបចំ​កម្មវិធី​បាន​នឹង​កំពុង​ធ្វើ​ការទំនាក់ទំនង​ផ្តល់​ព័ត៌មាន​ទៅ​មន្ត្រី​ប៉ូលីស​សហរដ្ឋអាមេរិក​ដើម្បី​សហការ​ស្វែងរក តារា​ចម្រៀង​រូប​នេះ​មកវិញ​។​
​តារាចម្រៀង និង​សម្តែង​របាំ​ប្រពៃណី កញ្ញា ស៊ូ​ដា​ណេ​និង​ជា​មិត្តភ័ក្កិ​ជិតដិ​តរបស់​កញ្ញា យ៉ុង ច័ន្ទ សុធាវី​បានបញ្ជាក់​ថា នាង​ពិតជា​ទទួល​ដំណឹង​ពី​អ្នក​រៀបចំ​កម្មវិធី​នៅ​សហរដ្ឋ​អាមេរិក​អំពី​ការបាត់​ខ្លួន​របស់​កញ្ញា យ៉ុង ច័ន្ទ​សុធាវី​ពិតមែន​។ តារាចម្រៀង​ស្រី​រូប​នេះ​បញ្ជាក់ថា ការចេញ​ទៅ​ច្រៀង​រាំ​នៅ​សហរដ្ឋអាមេរិក​គឺ​នាង​ជា​អ្នក​ជួយ​ណែនាំ​ឲ្យ​យ៉ុង ច័ន្ទ​សុធាវី​បាន​ស្គាល់ អ្នក​រៀបចំ​កម្មវិធី​នៅ​ទី​នោះ​ព្រោះតែ​នាង​ស្គាល់​ពី​អត្ត​ចរិក និង​ទេពកោសល្យ​យ៉ុង ច័ន្ទ​សុធាវី​បាន​ច្រើន​។ នាង​បញ្ជាក់ថា ប្រសិនបើ​ការបាត់​ខ្លួន​របស់​យ៉ុង ច័ន្ទ​សុធាវី​គឺជា​ការ​រត់​គេចខ្លួន​ពី​ការវិល​មក​កម្ពុជ​វិញ​ពិតមែន​នោះ​គឺ​នាង​ពិតជា​សោ​ល​ស្តាយ​នឹង​ទង្វើ​នេះ​ខណៈ​ដែល​វា​នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សិល្បករ​ខ្មែរ​ដែល​មាន​បំណង​ស្វែងរក​ការសម្តែង​នៅ​ក្រៅប្រទេស ហើយ​នាង​ក៏​សោកស្តាយ​ដែល​ណៃនាំ​មនុស្សខុស​ទៅ​ដល់​អ្នក​ផលិតកម្ម​វិធី​ផងដែរ​។ នាង​ថា​ប្រសិនបើ​កំហុស​នៃ​ការ​រត់​គេច​មែន​នោះ​វា​នឹង​ក្លាយ​ជាំ​រូ​អាក្រក់​ដល់​សិល្បករ​ដទៃ​ពិសេស​ការចុះ​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​មន្ត្រី​ប៉ូលីស​អាមេរិក​ផង​ដែរ​។ នាង​បញ្ជាក់ថា ការ​រត់​គេច​មិន​វិល​មក​កម្ពុជា​វិញ​នេះ​នឹង​មិន​អាច​គេចផុត​ពី​ការ​តាម​ប្រម៉ា​ញ់​របស់​មន្ត្រី​ប៉ូលីស​នោះ​ឡើយ​ហើយ​វា​ក៏​នឹង​បង្ក​ការលំបាក​ដល់​អ្នក​ដែល​ផ្តល់​កន្លែង​ស្នាក់​នៅ​សម្រាប់​នាង​ដែរ​គឺ​ការ​ប្រឈម​នឹង​ផ្លូវច្បាប់​។​
​លោក លីម ឆៀង ជា​អ្នកធានា​សិល្បករ និង​ជា​អ្នក​ផលិត​កម្មវិធី​Khmer Entertainment of America នៅ​សហរដ្ឋអាមេរិក នៅ​មិនទាន់​ស្វែងរក​ការបញ្ជាក់​បាន​នៅឡើយ​ទេ​ជុំវិញ​ការបាត់​ខ្លួន​របស់​កញ្ញា យ៉ុង ច័ន្ទ​សុធាវី​។​
​នៅ​កម្ពុជា​វិញ​អ្នកនាង យ៉ុង ច័ន្ទ​កណ្ណិកា​ជា​ប្អូនស្រី​បាន​បញ្ជាក់​ប្រាប់ថា នាង​ក៏​ទទួលបាន​ដំណឹង​អំពី​ការ​បាត់​ខ្លួន​របស់​បងស្រី​នាង​ផងដែរ​តាមរយៈ​អ្នក​រៀបចំ​កម្មវិធី​នៅ​សហរដ្ឋអាមេរិក​។ ទោះជា​យ៉ាងណា​នាង​បញ្ជាក់ថា វា​គឺជា​រឿង​ដែល​មិន​គួរឲ្យ​ជឿ ហើយ​នាង​នៅ​មិនទាន់​មាន​ការទំនាក់ទំនង​ណាមួយ​ពី​សំណាក់​បងស្រី​នាង​មកកាន់​គ្រួសារ​នៅឡើយ​ដែល​វា​កាន់តែ​បង្កើន​ក្តីព្រួយបារម្ភ​អំពី​សុខ​សុវត្ថិភាពរ​បស់​បងស្រី​កាន់តែខ្លាំង​។ អ្នកនាង​បន្តថា អ្វី​ដែល​នាង​និង​ក្រុមគ្រួសារ​ធ្វើ​បាន​នៅពេលនេះ​គឺ​បាន​ធ្វើ​ការទំនាក់ទំនង​ទៅកាន់​បណ្តា​បងប្អូន​មិត្តភ័ក្កិ​នៅ​សហរដ្ឋ​មេរិក​ជួយ​ស្វែងរក​និង​ផ្តល់ដំណឹងម​ក​កាន់​ក្រុម​គ្រួសារ​វិញ​។ នាង​បន្តថា​កន្លង​មក​បងស្រី​នាង​មិន​ដែល​ផ្តល់ដំណឹង​លម្អិត​ណាមួយ​ជំវិញ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ឬ​បំណង​ចេញ​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​នោះ​ទេ ហើយ​អ្វី​ដែល​នាង​ខ្លាច​នោះ​គឺ​សុវត្ថិភាព​បងស្រី​ពិសេស​គឺ​ខ្លាច​មាន​បញ្ហា​ជាមួយ​បុរស​ណា​ម្នាក់​ដែល​ស្រលាញ់​បងស្រី​នាង​។ ប៉ុន្តែ​ប្រសិនបើ​ជា​ចេតនា​ង​រត់គេច​ខ្លួន​មែន​នោះ​គឺជា​កំហុស​មួយ​កាន់តែ​ធំ​សម្រាប់​បងស្រី​នាង ហើយ​ក្នុង​នាម​នាង​ជា​អ្នកសិល្បៈ​ក៏​មិន​ចង់​លក់​ឈ្មោះ​ថា​រត់គេច​ខ្លួន​នេះ​ដែរ​។ នាង​សង្ឃឹមថា​ស្ថានភាព​នេះ​នឹង​វិល​មក​រក​ភាពល្អប្រសើរ​វិញ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​៕
1239725_456424454542650_3825975424721132770_n 12439065_456424551209307_6140449895946139605_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya