ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ប្រុស​ស្រី​៤​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​សង្កាត់​ទឹកថ្លា​

ឃាត់ខ្លួន​ប្រុស​ស្រី​៤​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​សង្កាត់​ទឹកថ្លា​

​រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ ក្រុងភ្នំពេញ​ចុះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ប្រុស​ស្រី​៤​នាក់ កាលពី វេលា ម៉ោង ៥ និង ៣០ នាទី ព្រឹក ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០១៦ នៅ ក្រុម ១៤ ភូមិ ត្រពាំង ឈូក​ទល់មុខ​ពេទ្យ​លោកសង្ឃ ស្ថិតក្នុង​សង្កាត់ ទឹកថ្លា ខណ្ឌ សែន​សុខ ដែលជា​តំបន់​ល្បីល្បាញ​នៃ​ប្រភព​គ្រឿងញៀន​ល្បែង​ចាប់​មិនចេះ​អស់​មិន​ហើយ​។​

 
​ជនសង្ស័យ​ដែល ឃាត់ខ្លួន​ទី ១ ឈ្មោះ លាង រតនា ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ។ ទី ២​ឈ្មោះ លី គីម ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ទី ៣​ឈ្មោះ រស់ មុន្នី រិ ទ្ធ ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ មិន ពិតប្រាកដ និង ទី ៤ ឈ្មោះ​ម​គឹម ស្រី​ហួយ ភេទ ស្រី អាយុ ១៩ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ នឹង​ករណី​គ្រឿងញៀន កម្លាំង​ដក​ហូ​បាន​ថ្នាំញៀន​ក្រាម​ស ថ្លា ចំនួន ៦ កញ្ចប់ តូច និង ១ កញ្ចប់ ធំ ជញ្ជីង ថ្លឹង ១ និង​ឧ​បករ​ណ៏ គ្រឿងញៀន មួយចំនួនទៀត ។​

 
​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​កងរាជអាវុធហត្ថ ក្រុងភ្នំពេញ ដើម្បី​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង ចាត់ការ ទៅតាមនីតិវិធី ៕sg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya