ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » កូនត្រីឆ្តោរាប់ម៉ឺនក្បាលត្រូវបានលួចចិញ្ចឹម នៅតាមស្រះជាច្រើន

កូនត្រីឆ្តោរាប់ម៉ឺនក្បាលត្រូវបានលួចចិញ្ចឹម នៅតាមស្រះជាច្រើន

ខេត្តពោធិ៍សាត់ ៖ កូនត្រីឆ្តោរាប់ម៉ឺនក្បាល ត្រូវបានឈ្មួញជនជាតិវៀតណាម និងឈ្មួញជនជាតិខ្មែរ ដាក់ចិញ្ចឹមនៅតាមស្រះជាច្រើនក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្រ្ដខាងបានឱ្យដឹងថា ការចិញ្ចឹមកូនត្រីឆ្តោ រាប់ម៉ឺនក្បាលនៅតាមស្រះនេះ គឺបានកើតមានជាយូរឆ្នាំមកហើយ។ រាល់ថ្ងៃដើម្បីផ្គត់ផ្គល់ដល់កូនត្រីឆ្តោនៅទីនោះ ម្ចាស់ទីតាំងភាគច្រើនបានទិញកូនត្រីចម្រុះគ្រប់ប្រភេទ ពីអ្នកនេសាទ ដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ នៅក្នុងបឹងទន្លេសាបជាប្រចាំថ្ងៃ។
បើតាមការអះអាង ពីម្ចាស់ស្រះរកស៊ីចិញ្ចឹមកូនត្រីឆ្តោម្នាក់នៅក្នុងភូមិទី៤ បាននិយាយថា ការចិញ្ចឹមកូនត្រីឆ្តោ សពថ្ងៃនេះភាគច្រើន គឺគេប្រើកូនត្រីចម្រុះគ្រប់ប្រភេទ ដែលទិញបានមកពី កម្មករនេសាទ ដែលរកបានមកពីបឹងទន្លេសាប ហើយដឹកតាមរម៉កម៉ូតូមកលក់ឲ្យគាត់ក្នុងតម្លៃ ១គីឡូក្រាមជាង១០០០រៀល ហើយសរុប ចំពោះការចំណាយ លើចំណីឲ្យត្រីឆ្តោស៊ីមួយថ្ងៃៗមិនតិចជាង៥០ម៉ឺនរៀលទេ បើគិតពីចំនួនកូនត្រីដែលជាចំណីវិញ ប្រហែល៥០០គីឡូក្រាម ក្នុងមួយថ្ងៃៗ។
គួររំលឹកថា កន្លងមកករណីលួចចិញ្ចឹម កូនត្រីឆ្តោនេះ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ធ្លាប់ចេញប្រកាសហាមឃាត់ ពីព្រោះត្រីឆ្តោវាស៊ីចំណីកូនត្រីចម្រុះគ្រប់ប្រភេទ។ ដូច្នេះហើយភាពហិនហោច នៃពូជត្រីវា និងបាត់បង់ពីមួយថ្ងៃ ទៅមួយថ្ងៃ នៅក្នុងបឹងទន្លេសាបជាក់ជាមិនខានឡើយ បើរបរនេះមានការរីកចម្រើន និងសំបូរអ្នកប្រកប៕
735092_456405267877902_2413803093706829012_n 1005500_456405297877899_1937054459728776228_n 12509454_456405281211234_6182582644787787274_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya