ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រថយន្ត​មួយគ្រឿង និង​ម៉ូតូ​មួយគ្រឿង​ត្រូវ​ក្រុម​ចោរលួច​ទៅ​បាត់ ដោយ​សុ​វត្ថ​ភាព​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​

រថយន្ត​មួយគ្រឿង និង​ម៉ូតូ​មួយគ្រឿង​ត្រូវ​ក្រុម​ចោរលួច​ទៅ​បាត់ ដោយ​សុ​វត្ថ​ភាព​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​

​ភ្នំពេញ​៖ ត្រឹមតែ​មួយក្រុម​ចោរ​បា​ន​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​ហ៊ី​យ៉ាន់​១​គ្រឿង និង​ម៉ូតូ​សុ​យ​ស៊ី​គី​ប្លើ​ស​១​គ្រឿង​គេចខ្លួនបាត់​ដោយ​សុ​វត្ថ​ភាព កាលពី​យប់​ថ្ងៃទី​០៥​ខែមករា​ឆ្នាំ​២០១៦​វេលា​ម៉ោ​០២​និង​៣០​ន​នាទី នៅ​ក្រុម​០៨ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 

​ម្ចាស់​រថយន្ត​មានឈ្មោះ គឹម សុខ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​មុខរបរ​ដឹកទំនិញ​ស្នាក់​ភូមិ​កើតហេតុ​។ ចំណែក​ម្ចាស់​ម៉ូតូ​មានឈ្មោះ សារឹម វុ​ធឿន ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ មុខរបរ​ប​រត់​ម៉ូតូ​កង់​បី​ស្នាក់នៅ​ភូមិ​សង្កាត់​កើតហេតុ​ដូចគ្នា​។​

 

​តាម​ការរៀបរាប់​ពី​ម្ចាស់​រថយន្ត​បានអោយដឹងថា រថយន្ត​ដែល​ក្រុម​ចោរលួច​យកទៅ​នោះ​ជា​ប្រភេទ​រថយន្ត​កូរ៉េ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC.7941 ហើយ​គាត់​តែងតែ​ទុក​រថយន្ត​នេះ​នៅមុខ​ផ្ទះ​ជាធម្មតា​ហើយ​នៅ​យប់កើតហេតុ​គាត់​ក៏​ចូល​សំរាក​លង់លក់​លុះដល់​ម៉ោង​កើតហេតុ​គាត់​ក៏​ក្រោកពីដំណេក​ដើម្បី​យក​រថយន្ត​ទៅ​ដឹកទំនិញ​ស្រាប់តែ​បាត់​រថយន្ត​តែម្តង​មិន​តែ​ប៉ុ​ណ្នោះ​ក្រុមចោរ​បាន​យក​ខ្សែភ្លើង​ចង​ទ្វារ​ខាងក្រៅ​ជាប់​ទៀតផង ត្រូវ​ប្រជាពលរដ្ឋ​ជិតខាង​ជួយ​ស្រាយ​ហើយក៏​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ទាំងយប់​នៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​។​
​ចំណែក​ម្ចាស់​ម៉ូតូ​បានអោយដឹងថា ម៉ូតូ​របស់គាត់​ម៉ាក​សង់​ប្លើ​ស​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ភ្នំពេញ 1AW.7996 ហើយ​បាន​ទុក​សណ្តោង​រឺ​ម៉ក​នៅមុខ​ផ្ទះ​លុះ​ព្រឹក​ឡើង​ទើប​ដឹងថា​បាត់​។​
​ប្រភពពី​ប្រជាពលរដ្ឋ​ជិតខាង​បានអោយដឹងថា នៅវេលា​ម៉ោង​ប្រហែល​២​និង​៣០​នាទី​យប់​គាត់​បានឮ​សូ​សំលេង​ម៉ូតូ​២​គ្រឿ​ជិះ​ឆ្លងកាត់​ទីនោះ​ក្រោយមក​ក៍​ឮ​សំលេង​បញ្ឆេះ​រថយន្ត​ប៉ុន្តែ​ពួកគាត់​មិនបាន​ចាប់​អារម្ភ​លុះ​ម្ចាស់​រថយន្ត​ខ​ល​ប្រាប់​ទើប​ដឹងថា​មាន​ចោរលួច​រថយន្ត​មែន​។​ដោយឡែក​សមត្ថកិច្ច​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​បាន​ប្រាប់ថា​ទាក់ទង​និង​ករណីនេះ​កំលាំង​របសលោក​កំពង់ធ្វើការ​ស្រាវជ្រាវ​៕gsg fdss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya