ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រថយន្ដ​សំ​ពឹង​សំ​ពោង​របស់​ថៃ បើក​កាត់​ក្រុង​ក្រចេះ​បណ្តាល​ឲ្យ​បុក​បង្គោល​ស្លាក​ទេសចរ​

រថយន្ដ​សំ​ពឹង​សំ​ពោង​របស់​ថៃ បើក​កាត់​ក្រុង​ក្រចេះ​បណ្តាល​ឲ្យ​បុក​បង្គោល​ស្លាក​ទេសចរ​

​ក្រចេះ​៖ រថយន្ត​ដឹក​សម្ពេញ​សម្ពោង​មួយគ្រឿង បើក​បុក​បង្គោល​ស្លាក​ទេសចរ​នៅ​តាម​ដងផ្លូវ​មាត់ទន្លេ រថយន្ត​ដឹកទំនិញ​សម្ពេញ​សម្ពោង​មួយគ្រឿង បើកបរ​ដោយ​បុរស​ជនជាតិ​ថៃ បាន​បើក​បុក​បង្គោល​ស្លាក​ទេសចរ​តាម​ដងផ្លូវ​មាត់ទន្លេ នៅ​ចំណុច​បឹង​គីឡូ ក្នុង​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ធ្វើអោយ​មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០១៦​នេះ ដែល​បង្កឡើង​ដោយ​រថយន្ត​ខាងលើ បណ្ដាល​អោយ​បង្គោល​ស្លាក​ទេសចរ​ទាំង​ផ្ទាំង​រង​ការខូចខាត​ទាំងស្រុង​។ រថយន្ត​បង្ក គឺ​ជា​រថយន្ត​ដឹកទំនិញ​ផលិតផល​តាំង​ពិ​ពណ៌ មកពី​ប្រទេស​ថៃ បើកបរ​ដោយ​បុរស​និង​អ្នក​រួម​ដំណើរ​ជា​ជនជាតិ​ថៃ ។ ដោយ​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់​ដល់​ចំណុច​ផ្លូវបំបែក​ខាងលើ​ក៏​បើក​បត់​ឆ្វេង​ដោយ​អត់​មើល​ពី​ស្លាក​ចរាចណ៍​ហាមឃាត់​មិនអោយ​រថយន្ត​ធំៗ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់ ទើប​បណ្ដាលអោយ​មាន​គ្រោះថ្នាក់​ចរាច​កើត​ឡើង តែ​មិន​បង្ក​អោយ​អ្នករួមដំណើ​រណា​ម្នាក់​រងរបួស​ឡើយ​។ ក្រោយពេល​កើតហេតុ​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​ភ្លាមៗ​នឹង​បាន​នាំ​យក​រថយន្ត​បង្ក​មក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ ដើម្បី​អោយ​ម្ចាស់​រថយន្ត​បង់​សំណង​ជូន​រដ្ឋ​៕
12468137_1666353660274361_657502978_n 12476215_1666353510274376_2062935672_n 12476474_1666353490274378_2122599917_n 12483851_1666353463607714_1499533624_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya