កំពង់ធំ៖ កាលព្រឹកថ្ងៃទី៩ កញ្ញា ២០១៣ រដ្ឋបាលព្រៃឈើកំពង់ថ្ម និងសង្កាត់រដ្ឋបាលព្រៃឈើ បារាយណ៍ សន្ទុក និងសង្កាត់រដ្ឋបាលព្រៃឈើ ឃុំក្រយា ចុះបេសកកម្មបង្ក្រាបបទល្មើសព្រៃឈើដឹកនាំ ដោយលោក តឹប ញាតាយនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងលោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋ បាលព្រៃឈើកំពង់ថ្ម ព្រមទាំង
មន្ត្រីក្រោមឱវាទជាច្រើននាក់ចុះទៅចំណុចព្រៃអង់តែន ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក។
ក្នុងការចុះបង្ក្រាបបទល្មើសព្រៃឈើនេះ សមត្ថកិច្ចមេព្រៃបង្ក្រាបគោយន្តកន្ត្រៃ ចំនួន៣គ្រឿងដឹកឈើស្រឡៅមូលចេញពីចំណុចព្រៃអង់តែន និងឃាត់ខ្លួនមនុស្សចំនួនប្រាំនាក់ ទី១ ឈ្មោះជា ជាតិ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក។ទី២ ឈ្មោះ ជី ហុន អាយុ២៨ឆ្នាំ ភេទប្រុស ទី៣ឈ្មោះ ជី ហេត អាយុ១៨ឆ្នាំ ភេទ
ប្រុស ទី៤ឈ្មោះ រន នី ភេទប្រុស អាយុ២៨ឆ្នាំ និងទី៥ឈ្មោះ រុំ សុខា ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង៥នាក់នេះរស់នៅភូមិ ឃុំជាមួយគ្នា។
លោក ហេង កាម៉ិច នាយសង្កាត់រដ្ឋបាលព្រៃឈើ ក្រយា បានផ្តល់បទសម្ភាសន៍តាមទូរស័ព្ទថា គោយន្តកន្ត្រៃដឹកឈើស្រឡៅមូលនេះចេញពីចំណុចព្រៃអង់តែន ចាប់បាននៅចំណុចទូករទេះ ផ្លូវក្រួសក្រហម ភូមិសាស្ត្រ ឃុំក្រយា។
លោកបន្តទៀតថា ក្នុងហេតុការណ៍ឈានដល់ចាប់ឃាត់មនុស្សទាំង៥នាក់នេះ ព្រោះមានម្នាក់ទាញម៉ា រឺវេនបម្រុងវាយទៅលើសមត្ថកិច្ច។
លោក ប៉ែន ឡាន មេឃុំកំពង់ថ្ម បានអោយដឹងដែរថា លោក ចារលិខិតទៅលោកអភិបាលស្រុក ដើម្បីអោយមេព្រៃមេត្តាដោះលែងប្រជាពលរដ្ឋរបស់លោកទាំងប្រាំនាក់នេះ។ ទោះបីមានការអន្តរាគមន៍ ពីសំណាក់មេឃុំ និងអភិបាលស្រុកយ៉ាងណាក៏ដោយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មនៅតែកសាងសុំណុំរឿងនិងបញ្ជូនមនុស្សទាំងប្រាំ
នាក់ទៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ដើម្បីចាត់ការបន្តទៅផ្លូវច្បាប់ដែរ។
ប្រភពបានរិះគន់ទៅលើមេព្រៃដែរថា ចំពោះរថយន្តធំៗប្រភេទ យីឌុបរបស់ក្រុមហ៊ុន ស៊ីអរស៊ីខេ មិនដែលឃើញសមត្ថកិច្ចមេព្រៃត្រួតពិនិត្យមើលទេ។ ប្រជាពលរដ្ឋបន្តទៀតថា ក្នុងក្រុមហ៊ុននេះមិនមានព្រៃឈើធំៗ ប៉ុន្មានទេគឺក្រុមហ៊ុនអោយឈ្នួញមួយចំនួនទៅអាកាត់ពីព្រៃឡង់ស្ថិតនៅឃុំមានឬទិ្ធ ស្រុកសណ្តាន់ ដឹកជញ្ជូន និងបុកស័រ រទេះគោក្របី ដឹកចូលក្រុមហ៊ុនរបស់ខ្លួន ដើម្បីទទួលទិញ និងដឹកចេញបន្តតាមរថយន្តប្រភេទយីឌុប៕ ដោយ អ៊ុងសំអាត
» Breaking News, ព័ត៌មានជាតិ » គោយន្តកន្ត្រៃ៣គ្រឿង និងមនុស្សប្រាំនាក់ត្រូវរដ្ឋបាលព្រៃឈើកំពង់ថ្មឃាត់ទុក