ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បុរស​ស្រវឹងស្រា​បើករថយន្ត​បុក​ម៉ូតូ បណ្ដាល​ឲ្យ​ប្ដី​ប្រពន្ធ និង​កូនស្រី របួសធ្ងន់​-​ស្រាល​

បុរស​ស្រវឹងស្រា​បើករថយន្ត​បុក​ម៉ូតូ បណ្ដាល​ឲ្យ​ប្ដី​ប្រពន្ធ និង​កូនស្រី របួសធ្ងន់​-​ស្រាល​

​ភ្នុំពេញ ៖ បុរស​ស្រវឹង​ម្នាក់​បើកឡាន​ទំនើប​បុក​ម៉ូតូ​មួយ​គ្រួសារ បណ្តាល​ឲ្យ​ឪពុក​បាក់ជើង​ទាំងពីរ និង​កូនស្រី​អាយុ​៤​ឆ្នាំ បាក់ជើង​ម្ខាង ខណៈ​ម្តាយ​រងរបួស​តិចតួច កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​សុធារស​កែង​និង​ផ្លូវ​លេខ ២៩៤ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ខំ​ការ​មន​។ បន្ទាប់ពី​បង្ក​គ្រោះ​ហើយ​ចុះមក​រករឿង​ទាំង​ខ្លួន​ខុស​ទៀត​ធ្វើ​ឲ្យ​មានការ​ខឹងសម្បា​ពី​ប្រជាពលរដ្ឋ​បំរុង​និង​កើត​ហឹ​ង្សា​តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​អន្តរា​គម​ន៌​ទាន់ពេល​។​

 
​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​គ្រួសារ​មួយ​មាន​គ្នា​បីនាក់ ដែល​ប្រកបរ​រកស៊ី​លក់​សណ្តែកដី​ពេលយប់ ជិះ​ម៉ូតូ​វី​វា​មួយគ្រឿង​តាម​បណ្តោយ​ផ្លូវ​សុធារស ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុចកើតហេតុ ត្រង់​ផ្លូវកែង​ក៏មាន​បុរស​ស្រវឹង​ម្នាក់ បើករថយន្ត Camry ស្លាក​លេខ​ភ្នំពេញ 2Q-0069 មកដល់​ដែរ បាន​បុក​ពេញទំហឹង ជាមួយ​ម៉ូតូ​ធ្វើ​ឲ្យ​ខាង​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ​ពីរ​នាក់ (​ឪពុក​កូន​បាក់ជើង​ទាំងពីរ​នាក់​) ។​

 
​បន្ទាប់មក​បុរស​បង្ក​បាន ខ​ល​ហៅ​បងប្អូន​ដែល​ជិះ​រថយន្ត Land Cruiser កប់​សេរី​ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​៖ 2AI-6699 មក​រំដោះ​ចេញពី​កន្លែងកើតហេតុ ដោយ​គេចវេស​មិន​ទទួលខុសត្រូវ​លើ​ទង្វើ​របស់ខ្លួន បន្ទាប់ពី​ឡើង​ជិះ​រថយន្ត​ដែល​មក​រំដោះ ចេញ​នោះ​ប្រមាណ​ជា​២​គីឡូម៉ែត្រ​ក៏ត្រូវ​បាន​កម្លាំង​អាវុធហត្ថ ជាច្រើន​នាក់ ដេញចាប់​យកមក​វិញ​បង្ក​ជា​ភាពអាម៉ាស់ ដល់​ម្ចាស់​រថយន្ត Land Cruiser សេរី​ទំនើប​នោះ​ផង ដែល​រង​ការ​មើលងាយ​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា ពិតជា​ថោក​មែន​ដែល​ខ្លួន​សុទ្ធតែជា​អ្នក មាន​គ្រាន់តែ រឿង​គ្រោះថ្នាក់​មិន​ព្រម​ដោះស្រាយ​ជួយ​មើលគ្នា​ទេ បែរជា​ព្យាយាម​គេច​រត់​ទៅវិញ​។ ចុងក្រោយ​ម៉ូតូ និង​រថយន្ត​រួមទាំង​អ្នកបើកបរ ត្រូវបាន​ចរាចរ​ខណ្ឌចំការមន ឃាត់ខ្លួន​យកទៅ​អធិការដ្ឋាន​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​។​

 
​មន្ត្រីនគរបាល​ចរាច​រ​ខណ្ឌចំការមន​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា នេះ​ថា គ្រោះថ្នាក់​ចរាចរ​ណ៌​មួយ​នេះ មិន​បណ្តាល​ឲ្យ​ឪពុក​បាក់ជើង​នោះឡើយ គឺ​បាក់ជើង​តែ​កូន​ប៉ុណ្ណោះ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ជាមួយគ្នានេះ កម្លាំង​នគរបាល កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕yy ete yeye

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya