ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​អនុវត្ត​ដីកា នាំខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន ​

ប៉ូលិស​អនុវត្ត​ដីកា នាំខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន ​

ត្បូងឃ្មុំ​៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង នា​វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៤ ខែ មករា ឆ្នាំ​២០១៦​នេះ បាន​អនុវត្ត​ដីកា​នាំខ្លួន បុរស​ម្នាក់​ពាក់ព័ន្ធ នឹង​ការជួញដូរ​គ្រឿងញៀន​។​
​មន្ត្រីនគរបាល​ក្រុង​សួង បានឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ គង់ ចិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃទទឹង សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។ ការចាប់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​សមត្ថកិច្ច​អនុវត្ត​តាម​ដីកា​នាំខ្លួន លេខ​២៩៥៨ របស់​ចៅក្រម​ស៊ើបសួរ លោក ប៉ុក សុវណ្ណ​មុន្នី ចុះ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៥ ដោយ​ចោត​ប្រកាន់ ពី​បទ​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ខុស​ច្បាប់​នូវ សារធាតុ​ញៀន​ប្រព្រឹត្ត​នៅ​ភូមិ​១៨ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៥ ។​
​ក្នុង​ខណៈ​ដែល​សមត្ថកិច្ច ចុះ​អនុវត្ត​ដីកា ដល់​ផ្ទះ​ជនសង្ស័យ​នោះ គេ​ឃើញ​ជនសង្ស័យ​កំពុង​ស្ពាយ​សាក់​កាដូ ដាក់​សំលៀកបំពាក់​ពេញ បម្រុង​ចេញពីផ្ទះ​របស់​ខ្លួន ប៉ុន្តែ​ជនសង្ស័យ​ឈ្មោះ គង់ ចិន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​បាន​នាំ​មក​អធិការដ្ឋាន នគរបាល ក្រុង​សួង ជាមួយគ្នា​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ ក៏​បាន​ឃើញ​មាន​ម្សៅ​ក្រាម​ពណ៌​ស ថ្លា​ចំនួន​២​ក​ញ្ជប់ សង្ស័យ​ជា​ថ្នាំញឿន គឺ​នៅ​លើ​ខ្លួន​ជនសង្ស័យ​នោះ​តែម្តង​៕
CH-00007

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya