ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់ រងរបួស​ធ្ងន់ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់ រងរបួស​ធ្ងន់ ​

ពោធិ៍សាត់​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នេះ​បាន​កើតឡើង​នៅ​ម៉ោង ១៥​និង​២០​នាទី ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០១៦ ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​៥​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៧-១៥៨ ក្នុង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​
​បុរស​ម្នាក់​ត្រូវបាន រថ​ន្ត​ហ៊ីយ៉ាន់ដាយ មួយ​គ្រឿង​ពណ៌​ស ឆ្នូត​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-8341 បុក​ចំ​ពេញទំហឹង ខណៈ​កំពុង​ជិះ​ម៉ូតូ​វីវ៉ា ពាក់​ស្លាក​លេខ​1B-6199 បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច (​បញ្ច្រាសទិស​គ្នា​ជាមួយ​និង​រថយន្ត​បង្ក​) បណ្តាលឱ្យ​ជនរងគ្រោះ រងរបួស​ធ្ងន់​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​ភ្លាមៗ ។ ជនរងគ្រោះ​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នោះ​មានឈ្មោះ ឈិន ម៉ៅ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ត្រពាំង​កន្ទួត ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។ ដោយឡែក រថយន្ត និង​ម៉ូតូ ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​រង់ចាំ​ការ ដោះស្រាយ​តាម​ក្រោយ​៕
CH-00004

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya