ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ក្រុង​សិរីសោភ័ណ​​ឃាត់ខ្លួន​ជន​ជាប់ចោទ​ពីបទ​​ជួញដូរ​គ្រឿងញៀន​ ​

ប៉ូលិស​ក្រុង​សិរីសោភ័ណ​​ឃាត់ខ្លួន​ជន​ជាប់ចោទ​ពីបទ​​ជួញដូរ​គ្រឿងញៀន​ ​

បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៣ ប៉ូលិស​ក្រុង​សិរីសោភ័ណ​បាន​ឃាត់ខ្លួន​ជន​ម្នាក់ នៅក្នុង​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា  ក្រុង​សិរីសោភ័ណ ខេត្ដ​បន្ទាយមានជ័យ ដោយ​ជន​នោះ​ជាប់​ពាក់ព័ន្ធ​ក្នុង​បទ​ជួញដូរ​គ្រឿងញៀន​ធ្វើ សកម្មភាព​ក្នុងអំឡុង​ខែមេសា​កន្លងទៅ នៅ​ចំណុច​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ
។​​លោក វរសេនីយ៍ត្រី ស៊ីវ សុជាតិ អ​ធិ ការ​នគរបាល​ក្រុង​សិរីសោភ័ណ​បាន ប្រាប់​ឱ្យដឹងថា ជនជាប់ចោទ​មានឈ្មោះ ឡា គឹមឈុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ  មុខរបរ​កម្មករ បច្ចុប្បន្ន​រស់នៅ​ភូមិ សង្កាត់​ខាងលើ​មាន​គូ​ដណ្ដឹង​ទើបតែ​ភ្ជាប់ ពាក្យ​ហើយ​គ្រោង​នឹង​ចូល​រោងការ​ប៉ុន្មាន ខែ​ខាងមុខនេះ​ទៀតផង ។​
​ទោះបី ជនជាប់ចោទ​មិនបាន​ឆ្លើយ សារភាព​ពី​ទោសកំហុស​របស់ខ្លួន​យ៉ាង ក៏ដោយ ក៏​នគរបាល​ការិយាល័យ​ជំនាញ ផ្អែក​តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់ តុលាការ​គឺ​ត្រូវតែ​ចាប់ខ្លួន​។ បច្ចុប្បន្ន ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​រៀបចំ ឯកសារ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​
​លោក អធិការ​បាន​បន្ដ​ឱ្យដឹងទៀតថា​ការចាប់​ឃាត់ខ្លួន​ជនជាប់ចោទ​រូបនេះ  គឺ​សមត្ថកិច្ច​អនុវត្ដ​ទៅតាម​ដីកា​បង្គាប់ ឱ្យ​នាំខ្លួន​លេខ​១២៣ ចុះ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៣ របស់​ចៅក្រម​ស៊ើបសួរ មុយ សុភ័ក្ដ្រ  ៕ ​ដោយ​៖ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya