ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ផ្ដន្ទាទោស​សន្តិសុខ​ម្នាក់​ដាក់គុក​៣​ឆ្នាំ​ពីបទ «​ប្រ​ទុ​ស្តិ៍​កេរ្តិ៍ខ្មាស​»

ផ្ដន្ទាទោស​សន្តិសុខ​ម្នាក់​ដាក់គុក​៣​ឆ្នាំ​ពីបទ «​ប្រ​ទុ​ស្តិ៍​កេរ្តិ៍ខ្មាស​»

​ភ្នំពេញ ៖ នៅ​ព្រឹក ថ្ងៃ​ច័ន្ទ ទី ០៤ ខែ មករា ២០១៦ នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម ផ្តន្ទាទោស យុវជនជាប់ចោទ ម្នាក់ ដោយ​ដាក់ពន្ធនាគារ​៣​ឆ្នាំ ។ ប៉ុន្តែ​ការដាក់​ពន្ធ​ធនាគារ​៣​ឆ្នាំនេះ ត្រូវអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ត្រឹមតែ​១ ឆ្នាំ​ប៉ុណ្ណោះ ទោស​នៅសល់​ត្រូវ​ព្យួរ និង បង្គាប់​ឲ្យ សង​ថ្លៃ ជម្ងឺ​ចិត្ត​ចំនួន​៣​លាន​រៀល​ពីបទ «​ប្រ​ទុ​ស្តិ៍​កេរ្តិ៍ ខ្មាស​»​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ផាន់ ឡេង ជា​ចៅក្រម​ជំនុំជម្រះ នៃ សាលាដំបូង​រាជធានី​ភ្នំពេញ​។​

 
​លោក​ផាន់ ឡេង ចៅក្រម​ជំនុំជម្រះ នៃ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹងថា​៖ ជនជាប់ចោទ​រូបនេះ មានឈ្មោះ ម៉ន សុ​វណ្ណា ហៅ​ច​យ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មានមុខរ​បរជា សន្តិសុខ​ក្រុមហ៊ុន​។ ជនជាប់ចោទ​រូបនេះ ត្រូវបាន ជាប់ចោទ​ពីបទ «​ប្រ​ទុ​ស្តិ៍​កេរ្តិ៍ខ្មាស​» និង ត្រូវបាន ចាប់ខ្លួន នៅ​ថ្ងៃ ទី ០១ ខែ សីហា ២០១៥ តាម​បណ្តឹង​របស់​អាណាព្យាបាល របស់​កុមារី​រងគ្រោះ​។ បណ្តឹង​នេះ បានធ្វើ​ឡើង បន្ទាប់ពី​គាត់ បាន​ប្រព្រឹត្ត​អាស​ទៅលើ​កុមារី​រងគ្រោះ ដោយ​យកដៃ​លេង​ប្រដាប់ភេទ និង រុកចូល​ទៅក្នុង​ប្រដាប់ភេទ​របស់​កុមារី​រងគ្រោះ បាន​ឲ្យ​រងរបួស​ហើម និង​របួស​យ៉ាង​ធ្ងន់​ធរ​៕dfss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya