ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » អ្នកបើករថយន្ត ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល នឹង​ហែ​ក្បួន​សុំ កិច្ច​អន្តរាគមន៍ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​

អ្នកបើករថយន្ត ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល នឹង​ហែ​ក្បួន​សុំ កិច្ច​អន្តរាគមន៍ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​

​ភ្នំពេញ ៖ បុគ្គលិក​បើករថយន្ត​ឲ្យ​ក្រុមហ៊ុន កា​ពី​តូ​ល ដឹក​អ្នកដំណើរ នឹង​នាំគ្នា​ហែ​ក្បួន ទៅ គេហដ្ឋាន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ដល់​ពួកគេ ក្រោយពី​ផ្ទុះ​កូដកម្ម អស់​រយៈពេល​៦​ថ្ងៃ មិនបាន​សម្រេច​។​

 

​ប្រធាន​សហភាព ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ បាន​មានប្រសាសន៍ប្រាប់​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល នៅ​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៥​នេះ​ថា បុគ្គលិក​បាន​បន្ត​កូដកម្ម​ទៀត នៅមុខ​ក្រុមហ៊ុន​កា​ពី​តូ​ល ដឹក​អ្នកដំណើរ​។ ក្នុងនោះ​ខាង​ក្រុមប្រឹក្សា​ការងារ ក៏បាន​ឲ្យ​សហជីព និង​បុគ្គលិក​មួយចំនួន ចូលធ្វើការ​វិញ ប៉ុន្តែ​ខាង​ថៅកែ មិន អនុញ្ញាត​។​

 
​លោក​បន្តថា “​ប្រសិនបើ​បុគ្គលិក​ទាំងអស់​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ រក​ដំណោះស្រាយ​មិនបាន សម្រេច​នោះ ពួកគេ​ទាំងអស់​នឹង​នាំគ្នា​ដង្ហែ​ក្បួន ទៅ​គេហដ្ឋាន​សម្តេច ហ៊ុន សែន ដើម្បី​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​”​។​

 
​ប្រធាន​ស ហ​ភាព ការងារ​កម្ពុជា​រូបនេះ​បន្ថែមថា កាលពី​ថ្ងៃទី​៣ មករា ខណៈ​ពួកគេ​បានធ្វើ​កូដកម្ម ខាង​អាជ្ញាធរ ខណ្ឌ​៧​មករា បាន​ដកហូតយក​មេក្រូ និង​សម្ភារៈ​មួយចំនួន​។ ទោះបីជា​ពួកគាត់​បាននាំគ្នា​ហែ​ក្បួន ទៅយក​វិញ​យ៉ាង ណាក៏ដោយ ប៉ុន្តែ​ខាង​មន្ត្រី​ខណ្ឌ​មិន​ព្រម ឲ្យ​ឡើយ ដោយ​លើក​ហេតុផល​ថា ជា​ថ្ងៃអាទិត្យ​គេ​មិន​ធ្វើការ​ទេ​។​

 
​លោក​ថា ចាប់តាំងពី​ធ្វើ​កូដកម្ម​មក ខាង​ខណ្ឌ​បាន​ដកហូតយក​មេក្រូ និង​សម្ភារៈ​ចំនួន​៣​លើក​រួចមកហើយ​។​

 

​សូមបញ្ជាក់ថា ចលនា​តវ៉ា​អហិង្សា របស់​បងប្អូន​អ្នក​បើកឡាន​ក្រុមហ៊ុន​កា​ពី​តូ​ល ជាង​១០០​នាក់ បាន​ផ្ទុះ​កាលពី ថ្ងៃទី​៣០ ធ្នូ ត្រង់ចំណុច​ផ្លូវបំបែក​លេខ​១៨២ ខាងត្បូង​ផ្សារ​អូរឫស្សី កែង​នឹង​ផ្លូវ លេខ​១១១ ផ្លូវ​លេខ​១០៥ រួមទាំង ផ្លូវ​លេខ​១១៣ ដើម្បី​ឲ្យ​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍​ទៅលើ​ឈ្មោះ ផាន់ ស៊ីផុន នាយក​ក្រុមហ៊ុន​ដឹកជញ្ជូន អ្នក ដំណើរ កា​ពី​តូ​ល បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​បុគ្គលិក កម្មករ តំណាង​សហជីព ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល ធ្វើការ​វិញ ព្រមទាំង​គិត​ប្រាក់​រំលឹក​ទាំងអស់ ហើយ​បញ្ឈប់​ការរំលោភច្បាប់​ជាតិ​និង​អន្តរជាតិ ៕sfds

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya