ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » សិប្បកម្ម​អារ​ឈើ​៦​កន្លែង​​ដែល​រដ្ឋបាល​ព្រៃ​ឈើ​មើលមិនឃើញ​ ​

សិប្បកម្ម​អារ​ឈើ​៦​កន្លែង​​ដែល​រដ្ឋបាល​ព្រៃ​ឈើ​មើលមិនឃើញ​ ​

ក្រចេះ ៖ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ព្រៃឈើ​ឃុំ​រលួស មានជ័យ កំពុង​នាំគ្នា​ព្រួយបារម្ភ ព្រោះ​មាន​ឈ្មួញ​កាប់ បំផ្លាញ​ព្រៃឈើ​រាល់ថ្ងៃ ដឹក​ទាំង​ឡានៗ​និង​រាប់រយ​រទេះ​ចេញពី​ព្រៃ យកទៅលក់​ឲ្យ​ម្ចាស់​សិប្បកម្ម​អារឈើ​ចំនួន ៦​កន្លែង នៅក្នុង​ឃុំ​នោះ ហើយ​ពុំដែល​ឃើញ​ខាង​រដ្ឋបាល​ព្រៃឈើ​ណា​ម្នាក់ ចុះទៅ​បង្ក្រាប​សោះ គឺ​ស្ងាត់​ឲ្យ​សូន្យ ដូច
​ចោរលួច​សេះ​អ៊ីចឹង​។​
អ្វីដែល​ភ័យព្រួយ​ជាងគេ គឺ​ខាង​សហគមន៍​ព្រៃឈើ​ជនជាតិដើម​ភាគតិច ដែល​បាន​ទទួលរង​ការកាប់បំផ្លាញ ច្រើនជាងគេ ហើយ​ផ្លូវថ្នល់​នៅ​តំបន់​នោះ ត្រូវ​រលាយ​ហិនហោច​អស់​គ្មាន​សល់ ព្រោះ​ពួក​ឈ្មួញ​ទុច្ចរិត​ដឹកជញ្ជូន ឈើ​មាន​សកម្មភាព​ដូច​សត្វ​កណ្តៀរ គឺ​ធ្វើ​ចរាចរណ៍​ទាំងយប់​ទាំង​ថ្ងៃ មិនដែល​ឃើញ​អាជ្ញាធរ​សមត្ថកិច្ច​ឬ​ខាង
រដ្ឋបាល​ព្រៃឈើ​ចុះទៅ​ទប់ស្កាត់​ឡើយ​។ ករណី​ដែល​មិនឃើញ​វត្តមាន​របស់​អាជ្ញាធរ​សមត្ថកិច្ច និង​ខាង​រដ្ឋបាល ព្រៃឈើ​នោះ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បានដាក់​ការសង្ស័យ​អស់លោក​ទាំងនោះ ត្រូវ​ថ្នាំ​សណ្តំ​ពី​ពួក​ឈ្មួញ អស់ហើយ​។​
ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ដេប៉ូ​ឈើ​ទាំង​៦​នោះ បានធ្វើ​សកម្មភាព​អារច្រៀក​លាន់ឮ​ពេញ​ព្រៃ តែ​មិនឃើញ​រំខាន​ដល់​សមត្ថកិច្ច​ទាំងអស់​នោះឡើយ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​អារឈើ​ធ្វើ​ផ្ទះ​ស្នាក់នៅ​វិញ ច្បាស់​ជា​ឃើញ អស់លោក​ចុះទៅ​គោះ​យកលុយ​ភ្លែត​។ សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​៦​កន្លែង​នោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ​អស់ ហើយ ដោយ​ទី​១-​ឈ្មោះ​សេន លា​ភា ទី​២-​ឈ្មោះ​ធា ទី​៣-​ឈ្មោះ​ចែ ភ័​ណ្ឌ ទី​៤-​ឈ្មោះ​សន ទី​៥-​ឈ្មោះ ពៅ និង​ទី​៦-​ឈ្មោះ​ប៉ា​ក្លែ​។ គេ​នាំគ្នា​និយាយថា ម្ចាស់​សិប្បកម្ម​ទាំង​៦​កន្លែង​នោះ ពិតជា​ចេះ​សែនព្រេន​ដល់​ម្ចាស់ ទឹក​ម្ចាស់​ដី​មែន ទើប​រកស៊ី​បាន
​សុខ​ស្រួល​យូរ​ឆ្នាំ​យ៉ាងនេះ​។​
ជុំវិញ​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​សហគមន៍​ព្រៃឈើ​រលួស​មានជ័យ​នេះ កាសែត​អរិយធម៌​បាន​ទូរស័ព្ទ ទៅកាន់​លោក​លឹម ចន្ថា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រលួស ដើម្បី​សុំ​ការបកស្រាយ​តែ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង គ្មាន​អ្នក​លើក​ទទួល​សោះ​។ ដោយឡែក​លោក​ព្រាប សុធា​រ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​ទូរស័ព្ទ​ចូល ហើយក៏​មិន
​ទទួល​ដែរ​។​
ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ខាងលើ​បាន​អះអាងថា បើ​គ្មាន​វិធានការ​បង្ក្រាប​ទេនោះ ថ្ងៃ​ខាងមុខ​ដ៏​ខ្លី ព្រៃឈើ​នៅ តំបន់​នោះ​នឹង​វិនាស​អន្តរាយ​ក្លាយជា​វាលរហោឋាន​មិន​ខាន​ទេ​៕ ដោយ​៖ ឌឹ​ម សឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya