ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » លួច​ទូរស័ព្ទ​ឪពុកមា គេចខ្លួន​មិន​រួច ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

លួច​ទូរស័ព្ទ​ឪពុកមា គេចខ្លួន​មិន​រួច ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

​ភ្នំពេញ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​លួច​ទូរស័ព្ទដៃ​ឪពុកមា​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្ទះ​លេខ​១០ ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 
​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុខុន វី​ផា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ស្នាក់នៅ​ជាមួយ​ឪពុកមា ក្នុងផ្ទះ​កើតហេតុ ស្ថិតនៅ​ផ្ទះ​លេខ​១០ ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវបាន​ឃាត់ខ្លួន ពីបទ​លួច​ទូរស័ព្ទដៃ​ឪពុកមា​របស់ខ្លួន​។​

 
​មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ សុខុន បញ្ញា ភេទ​ប្រុស អាយុ​២៩ មុខរបរ​យោធា ត្រូវជា​ឪពុកមា បាន​ដេក​នៅក្នុង​បន្ទប់​របស់ខ្លួន លង់លក់ ហើយ​បានដាក់​ទូរស័ព្ទដៃ ម៉ាក​សាំ​សុង កាឡាក់ស៊ី អេស​ស្រ៊ី ពណ៌​ស ដើម្បី​បញ្ចូលភ្លើង នៅលើ​ក្បាល​ដំណេក​របស់ខ្លួន ស្រាប់តែ​ជនសង្ស័យ​បាន​ដើរចូល​ទៅក្នុង​បន្ទប់ ហើយ​លួច​យក​ទូរស័ព្ទដៃ ដើរ​ចេញទៅ​ក្រៅ​ដើម្បី​គេចខ្លួន គាប់​ជួន​ពេលនោះ បាន​ក្មួយ​ម្នាក់ទៀត​ឈ្មោះ សា​វិ​ន ដា​រ៉ា ឃើញ​ជនសង្ស័យ​លួច​យក​ទូរស័ព្ទដៃ​ទៅ ក៏បាន​ដាស់​ប្រាប់​ជនរងគ្រោះ​ថា ជនសង្ស័យ​ឈ្មោះ សុខុន វី​ផា បាន​លួច​យក​ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង កាឡាក់ស៊ី អេស​ស្រ៊ី ពណ៌​ស ទៅ​បាត់​ហើយ ពេល​ជនរងគ្រោះ​បាន​ស្ទុះ​ចេញពី​ក្នុងផ្ទះ​ស្រែកថា ចោរៗ ហើយក៏​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង ចេញ​មកជួយ​ចាប់បាន​ភ្លាមៗ ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា ធ្វើការ​សាកសួរ​ទៅលើ​ជនសង្ស័យ​តែម្តង​៕dfs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya